ឡានប្រណីត Genesis របស់កូរ៉េ កំពុងលក់ដាច់ខ្លាំងនៅអាមេរិក

genesis

២០១៩ គឺជាឆ្នាំដ៏ពិសេសមួយរបស់ក្រុមហ៊ុនរថយន្តប្រណីតកូរ៉េ Genesis (ក្រុមហ៊ុនមែកធាងរបស់ Hyundai) ខណៈក្រុមហ៊ុនេះលក់រថយន្តដាច់បានចំនួន ២១ ២៣៣គ្រឿងនៅសហរដ្ឋអាមេរិក។ តួលេខនេះកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ត្រឹម ១០ ៣១១គ្រឿង។

តួលេខនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា រថយន្ត Genesis កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងទីផ្សារធំទៅៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Genesis បានលក់រថយន្តប្រភេទ Sports Sedan ម៉ូដែល G70 ដាច់ច្រើនបំផុត សរុប ១១ ៩០១គ្រឿង។ ដោយឡែក រថយន្ត Sedan ខ្នាតធំ ដូចជាម៉ូដែល G80 និង G90 លក់បានត្រឹម ៧ ០៩៤គ្រឿង និង ២ ២៣៨គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩។

យ៉ាងណាមិញ គម្រោងដ៏ធំសម្រាប់ក្រុមហ៊ុនរថយន្តប្រណីតខាងលើ គឺការបញ្ចេញលក់ SUV ដំបូងបង្អស់របស់ខ្លួន ម៉ូដែល GV80 និង GV70 ព្រមទាំងរថយន្តអគ្គិសនីមួយទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម