ឡានប្រមូលសំរាមប្រើអគ្គិសនីសុទ្ធដំបូងគេរបស់ Volvo សាកភ្លើងម្តងជិះបាន ២០០គីឡូម៉ែត្រ

[បរទេស] រថយន្តប្រភេទធន់ធ្ងន់ប្រើអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុនផលិតរថយន្ត Volvo ដែលមានឈ្មោះថា Volvo FM Low Entry នឹងប្រើប្រាស់ជារថយន្តប្រមូលសំរាមនៅក្នុងទីក្រុង នៅប្រទេសក្នុងតំបន់អឺរ៉ុប ប្រទេសទួគី និងប្រទេសកូរ៉េខាងត្បូងគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំនេះ ។

រថយន្តនេះ មានទម្ងន់ចាប់ពី ១៩-៣២ តោន ត្រូវបានបំពាក់ជាមួយអាគុយចំនួន ៤ ដែលរួមបញ្ចូលគ្នាមានទំហំ ៣៦០គីឡូវ៉ាត់ម៉ោង ដោយអាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំងផ្កួបជាមួយម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន ៤៨៣ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo Trucks ត្រូវបានផលិតឡើងខុសពីរថយន្តរបស់ Volvo ដ៏ទៃ នឹងមានប្រភេទបើកបរចំនួន ៥ រួមមាន 4X2, 6X2, 6X4, 8X2 និង 8X4។ លើសពីនេះ អ្នកទិញអាចជ្រើសរើសម៉ូដែលដែលមានកៅអីពីមួយទៅបួន ហើយជ្រើសរើសសម្រាប់កាប៊ីនកៅអីខ្ពស់ដែលពង្រីកដោយ សម្រួលរថយន្តទៅតាមតម្រូវការ និងចំណូលចិត្តប្រតិបត្តិការផ្សេងៗ។

គួរបញ្ជាក់ផងដែរថា Volvo FM Low Entry ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ នៅលើស្តង់ដារ Direct Vision ថ្មីរបស់ចក្រភពអង់គ្លេសសម្រាប់រថយន្តធុនធ្ងន់ ហើយក៏ភ្ជាប់មកជាមួយប្រព័ន្ធត្រួតពិនិត្យកាមេរ៉ាកម្រិតខ្ពស់ថ្មីរបស់ Volvo ដើម្បីផ្តល់ឱ្យអ្នកបើកបរនូវទិដ្ឋភាពដ៏ល្អបំផុតនៃរថយន្តរបស់ពួកគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម