ឡានអគ្គិសនីខ្នាតតូច ORA Good Cat ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP (មានវីដេអូ)

[បរទេស] រថយន្តអគ្គសិនី ORA Funky Cat ឬ ORA Good Cat របស់ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ប្រទេសចិន បានទទួលការវាយតម្លៃសុវត្ថិភាពពីអង្គភាពវាយតម្លៃ Euro NCAP ជាមួយការទទួលបាននៅចំណាត់ថ្នាកកម្រិតផ្កាយ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី ORA Funky Cat ឬ ORA Good Cat បានទទួលពិន្ទុទៅលើការ​៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យ​ ៩២ ភាគរយ
  • ការពារអ្នកដំណើរវ័យក្មេង ៨៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៧៤ ភាគរយ
  • ប្រព័ន្ធសុវត្តិភាពទូទៅរបស់រថយន្តសរុប ៨៣ ភាគរយ

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៤៣ សេះ ដល់ ១៧១ សេះ ផ្គួបជាមួយអាគុយលីចូមទំហំ ៦៣,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១​ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ជាមួយគ្នានេះ អគ្គលេខាធិការរបស់ Euro NCAP លោក Michiel van Ratingen បាននិយាយដូច្នេះថា “យើងបានឃើញលទ្ធផលល្អពីក្រុមហ៊ុនផលិតរបស់ចិនមួយចំនួន។ នៅឆ្នាំនេះ Euro NCAP នឹងសាកល្បងរថយន្តចិនច្រើនជាងអ្វីដែលធ្លាប់ធ្វើ ហើយ Great Wall ពិតជាកំណត់ស្តង់ដារសម្រាប់ក្រុមហ៊ុនដទៃធ្វើតាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម