
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បញ្ចេញចេញជាផ្លូវការនៅរថយន្ត BYD Qin L ស៊េរីឆ្នាំ ២០២៥ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ God’s Eye ជាមួយតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ១៩ ៣០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
BYD Qin L ផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade battery ទំហំ ៥៦,៦៤ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រ ហើយអាចសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ២៤នាទីប៉ុណ្ណោះ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED កញ្ចក់ចំហៀងភ្ជាប់ជាមួយអំពូលស៊ីញូ LED និងមុខងារផ្តល់សញ្ញាពេលមានឧបសគ្គមកពីផ្នែកចំហៀង Blind Spot Monitoring ព្រមទាំងកាមេរ៉ាមួយជុំរថយន្តចំនួន ១២ និងសេនស័រ ១២ ទីតាំងដូចគ្នា ។
ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof រួមទាំងប្រព័ន្ធ Ai DeepSeek ផងដែរ ៕