ឡានអគ្គិសនីសុទ្ធដំបូង Honda e:Ny1 ប្រភេទ Crossover ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅតម្លៃជាផ្លូវការរបស់រថយន្ត Honda e:Ny1 ប្រភេទ Crossover អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥៧ ៦៩៧ ដុល្លារ ដល់ ៦០ ៥១៨ ដុល្លារនៅក្នុងទីផ្សារចក្រភពអង់គ្លេស ។

រថយន្តអគ្គិសនីនេះផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងថ្មីដែលផ្តល់នៅភាពរឹងមាំជាងមុន ៤៧% នឹងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ aerodynamic ផងដែរ ។ សម្រាប់ការចនាវិញ ត្រូវបានរចនាឡើងក្រោមភាសារចនាឲ្យឈ្មោះថា E:N design concept ជាមួយប៉ាណាមុខបិតជិតជាប់ជាមួយសំណុំចង្កៀងប្រភេទ LED រាងស្លីមដែល Honda មិនធ្លាប់ឌីស្សាញឡើងពីមុខមក, ថាសកង់ស្ព័រដែលបានរចនាយ៉ាងពិសេស និងចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalist មានបំពាក់កុងទ័របង្ហាញព័ត៌មានប្រភេទ LCD ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,២ អ៉ីញ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING និងប្រព័ន្ធ Honda CONNECT 3.0 ជាមួយនឹងបញ្ជាដោយសំឡេង AI, ប្រព័ន្ធ OTA, មុខងារសម្គាល់មុខ Face ID និងមុខងារផ្សេងៗទៀតផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេស និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ១០% ទៅ ៨០% ប្រើរយៈពេល ៤៥ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម