ឡានអគ្គិសនីសុទ្ធ Hyundai Ioniq 5 N កម្លាំង ៦៤០សេះ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Ioniq 5 N ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Hyundai N division គ្រោងនឹងធ្វើការចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២៤ ។

Hyundai Ioniq 5 N ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ និងមានមុខងារ N Grin Boost Mode អាចផលិតកម្លាំងបាន ៦៤១ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ Dual-clutch ៨វគ្គ ផ្គួបជាមួយអាគុយទំហំ ៨៤ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣,៥ វិនាទី គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ០-៨០% ចាយពេលតែ ១៨នាទីប៉ុណ្ណោះ ខណៈការបើកបរប្រើថាមពលអគ្គីសនីនៅមិនដឹងនៅឡើយទេ ។ បន្ថែមពីនេះ ក៏ភ្ជាប់មកជាមួយមុខងារ N Launch Control, N Pedal prioritizes, N Brake Regen, N Race, N e-shift and N Active Sound+ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះមានទំហំធំជាងម៉ូដែលស្តង់ដារ ៤០ ម.ម វែងជាង ៨០ ម.ម និងមានកំពស់ពីដីទៅបាតរថយន្ត ២០ ម.ម ដោយនៅផ្នែកខាងមុខមានរន្ធខ្យល់រាងជាសំណាញ់ទំហំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាមួយដុំហ្វ្រាំងថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដៃចង្កូតត្រូវបានឌីស្សាញថ្មីជាមួយគប៊ូតុងសម្រាប់បញ្ជាមុខងារចំនួន ៤ ចង្កឹះលេខថ្មី កុងស៊ូលកណ្តាលក៏ត្រូវបានរៀបចំថ្មីផងដែរ ។ ក្រុមហ៊ុន Hyundai ក៏បានបំពាក់កៅអីថ្មី និងកន្លែងដាក់ជើងដែលបានរចនាឡើងវិញ។ លើសពីនេះផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយរបស់កែថ្នៃឡើងវិញទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម