ឡានអគ្គិសនី៦កៅអីរបស់ Kia នឹងមានទំហំទូលាយជាងឡានវ៉ែន Carnival

[ទីផ្សារបរទេស] រថយន្ត Kia EV9 ត្រូវបានក្រុមហ៊ុនបង្ហាញចេញរូបរាងកាលពីឆ្នាំ២០២១កន្លងទៅ ដោយវានឹងជាប្រភេទអគ្គិសនីនៃរថយន្ត Telluride ដែលរំពឹងថាចេញលក់នៅឆ្នាំ២០២៣។ ពេលនេះដែរ គេទទួលបានដំណឹងបន្ថែមទៀតអំពីរថយន្តនេះ ដែលអាចឲ្យអ្នកគាំទ្រមានការរំពឹងទុកជាមុនជាមួយរថយន្តអគ្គិសនីសុទ្ធនេះ។

បើតាមការចុះផ្សាយរបស់ Korean Car Blog បានឲ្យដឹងថាផ្នែកខាងក្នុងនៃរថយន្ត Kia EV9 នឹងមានទំហំធំទូលាយ ដោយគ្រោងឆ្អឹង E-GMP ដែលមានប្រើលើរថយន្តនេះ អាចនឹងធ្វើឲ្យផ្នែកខាងក្នុងធំទូលាយជារថយន្ត Kia Carnival នាពេលបច្ចុប្បន្នទៅទៀត។ ត្បិតថារថយន្តគំរូមានកៅអីអង្គុយត្រឹមតែ៦ ប៉ុន្តែជម្រើសកៅអីអង្គុយ៧ អាចនឹងលេចចេញលើ Kia EV9 ដែលជាផលិតផលសម្រេច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កន្លងមកនេះ Kia បានបញ្ជាក់ពីចំណុចមួយចំនួននៃរថយន្ត EV9 ដូចជាសមត្ថភាពស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ គឺចំណាយពេលត្រឹមតែ ៥វិនាទី ហើយអាចបើកបរបានចម្ងាយដល់ប្រមាណ ៥៤០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ដែលនេះចាត់ទុកថាជាលក្ខណៈសម្បត្តិខ្លាំងក្លាយមួយសម្រាប់រថយន្តអគ្គិសនីខ្នាតធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម