ឡានអគ្គិសនី Ioniq 5 អាចបើកបានឆ្ងាយដូច Hyundai អះអាងឬអត់?

ត្បិតថាមិនទាន់ចេញលក់ជាផ្លូវការក៏ដោយក្ដី ប៉ុន្តែមាន YouTuber ម្នាក់មានឪកាសបើកបរសាកល្បងរថយន្តអគ្គិសនី Hyundai Ioniq 5 និងបានពិសោធន៍លើសមត្ថភាពបើកបររបស់រថយន្តនេះ ដោយចង់ដឹងថាវាអាចបើកបរបានឆ្ងាយដូចក្រុមហ៊ុនអះអាងឬយ៉ាងណា។

Hyundai បាននិយាយថារថយន្ត Ioniq 5 ដែលប្រើអាគុយ ៧២,៦គីឡូវ៉ាត់ម៉ោង និងប្រើប្រព័ន្ធបើកបរវិលកង់បួន អាចបើកបរបានចម្ងាយ ២៨៧ម៉ាយ ឬ ៤៦២គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដង។ អំឡុងការសាកល្បងរបស់ YouTube ឈ្មោះថា Nyland ដែលបើកបររថយន្តនៅល្បឿន ៩០គ.ម/ម៉ ចេញលទ្ធផលមកថារថយន្តនេះអាចបើកបរបានចម្ងាយ ២៨៧ម៉ាយ ដោយប្រើប្រាស់ថាមពលអស់ ៧០,៦គីឡូវ៉ាត់ម៉ោង ដែលបង្ហាញថាមិនខុសពីអះអាងរបស់ Hyundai ប៉ុន្មានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nyland ក៏បានសាកល្បងមួយទៀត ដោយចង់ដឹងថារថយន្តនេះបលកឆ្ងាយប៉ុណ្ណានៅពេលជិះនៅល្បឿន ១២០គ.ម/ម៉ ហើយលទ្ធផលបង្ហាញមកថាវាអាចបើកបរបានចម្ងាយ ១៨០ម៉ាយ ឬ ២៨៩គីឡូម៉ែត្រ ដូចនឹងរថយន្តអគ្គិសនីដទៃដែរ ដែលវាស៊ីថាមពលច្រើនពេលបើកបរលឿន។

ត្បិតថា Hyundai Ioniq 5 មិនអាចបើកបរបានឆ្ងាយដូចជាគូប្រជែង ប៉ុន្តែវាមានសមត្ថភាពសាកភ្លើងដ៏អស្ចារ្យ ដោយបច្ចេកវិទ្យាអាគុយកម្លាំង ៨០០វ៉ុលរបស់រថយន្តនេះ អាចសាកអាគុយពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី តាមរយៈដុំសាកល្បឿនលឿន ៣៥០គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម