ឡានអគ្គិសនី Tesla Model Y ក្លាយជារថយន្តលក់ដាច់បំផុតនៅអឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០២២

[បរទេស] រថយន្តអគ្គិសនី Tesla Model Y គឺជារថយន្តប្រភេទ SUV ខ្នាតតូចដ៏ពេញនិយមបំផុតមួយ ជាមួយនឹងនិន្នាការរីកចម្រើនលឿនបំផុតនៅក្នុងឧស្សាហកម្មនេះ។ ខណៈឥឡូវនេះ វាបានទទួលបានប្រជាប្រិយភាពខ្លាំងណាស់ ដោយក្លាយជារថយន្តដែលលក់ដាច់បំផុតនៅអឺរ៉ុបសម្រាប់ខែវិច្ឆិកា ក្នុងឆ្នាំ ២០២២ ។

យោងតាមទិន្នន័យពី Autonews Europe ក្រុមហ៊ុន Tesla បានលក់រថយន្ត Model Y ចំនួន ១៩ ១៤៤ គ្រឿងក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាចំនួនច្រើនជាង ៣ ដងនៃចំនួន ៥​ ២៨៧ គ្រឿងដែលបានលក់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ ដោយការលក់បានបន្ថែមចំនួន ១៣ ៨៤៧ គ្រឿងតកើនឡើងនៃការលក់ចំនួន ២៦១,៤ ភាគរយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែល Tesla Model Y បានឈរលើតារាងការលក់ប្រចាំខែរបស់អឺរ៉ុបប្រភេទរថយន្ត SUV ដោយលក់បានចំនួន ១០៥ ២៨៣ គ្រឿងក្នុងឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០២១ លក់បាន​ចំនួន ១៨ ៥១៣ គ្រឿង។ ប៉ុន្តែបានត្រឹមតែឈរនៅលំដាប់ទី ២០ ក្នុងចំណោមរថយន្តលក់ដាច់បំផុតទាំង ៥០ ប៉ុណ្ណោះ។ ដោយរថយន្តលេខ ១ នៃឆ្នាំ ២០២២ ជារថយន្ត Peugeot 208 ដែលលក់បាន ១៩៣ ៧៤៣ គ្រឿងកាលពីឆ្នាំមុន ចំនួននេះគឺកើនឡើងពី ១៧៥ ៣៧៥ គ្រឿងក្នុងឆ្នាំ ២០២១ ដែលជាការកើនឡើង ១០,៥ ភាគរយនៃការលក់។

សម្រាប់រថយន្តដែលលក់ដាច់ជាងគេបំផុតទាំង ១០ ប្រចាំខែគឺ Tesla Model Y, Dacia Sandero, Toyota Yaris, Volkswagen Tiguan, Peugeot 208, Renault Clio, Volkswagen Golf, Volkswagen T-Roc, Toyota Yaris Cross និង Citroen C3 ។

សម្រាប់កំពូលរថយន្តលក់ប្រចាំឆ្នាំទាំង ១០ គឺ Peugeot 208, Dacia Sandero, Volkswagen T-Roc, Volkswagen Golf, Toyota Yaris, Opel Corsa, Dacia Duster, Citroen C3, Hyundai Tuscon និង Volkswagen Tiguan ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម