
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Avatr 07 Pro+ ប្រភេទ mid-size SUV ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ជាមួយតម្លៃលក់ចាប់ពី ៣០ ២០០ ដុល្លារ ដល់ ៣១ ៥៩០ នៅក្នុងប្រទេសចិន។
Avatr 07 Pro+ ដំណើរការដោយ៖
- សម្រាប់ម៉ូដែលអគ្គីសនីសុទ្ធ BEV បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៣៤៣ សេះ ផ្គួបជាមួយអាគុយទំហំ ៨២,១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែលអគ្គីសនីសុទ្ធ BEV
- ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ៣១៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៩,០៥ គីឡូវ៉ាត់ អាចបើកបរបាន ២៣០ គីឡូម៉ែត្រ ពីការប្រើថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើកបរបានចម្ងាយ ១១០០ គីឡូម៉ែត្រ សម្រាប់ម៉ូដែល EREV ។ ម៉ូដែលទាំង ២ នេះ អាចសាកថ្មបានពី ៣០-៨០% ពីសា្ថនីយល្បឿនលឿន ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ ។
ទាក់ទងទៅនឹងការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយប្រើប្រាស់ការឌីស្សាញឲ្យឈ្មោះថា Avatr 2.0 design DNA ដែលមានប៉ាណាមុខបិទជិត អបសងខាងចង្កៀងមុខ LED រាងជាអក្សរ C-shaped ព្រមទាំងថាសកង់ស្ព័រទំហំដល់ទៅ ២១អ៉ីញ និងចង្កៀងក្រោយ LED មួយឆ្នូតរាងស្លីម ។
ចំពោះនៅផ្នែកខាងក្នុងត្រូវឌីស្សាញបែប minimalistic ដោយអេក្រង់លាតសន្ទឹងពេញតាប្លូទំហំដល់ទៅ ៣៥,៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ផងដែរ ៕