ឡាន Aston Martin ប្រភេទ Supercar ថ្មី នឹងប្រើម៉ាស៊ីន V8 មានជំនួយពីអគ្គិសនី

ក្រុមហ៊ុនរថយន្ត Aston Martin ត្រូវបានគេរាយការណ៍ថា នឹងបញ្ចេញរថយន្តប្រភេទ mid-engined supercar ទី៣ របស់ខ្លួន នៅក្នុងឆ្នាំ២០២៣ ដែលស្ថិតនៅក្រោមម៉ូដែល Aston Martin Valhalla V8 និង Aston Martin Valkyrie V12។

ទោះជាយ៉ាងណាក៏ដោយ រថយន្តថ្មីរបស់ Aston Martin នោះ ក៏នឹងបំពាក់ម៉ាស៊ីន V8 ពី AMG ដែរ ប៉ុន្តែនឹងមានជំនួយពីអគ្គិសនី។ វាត្រូវបានដាក់បង្ហាញជាគំរូរថយន្ត Aston Martin Vanquish ក្នុងឆ្នាំ២០១៩ ប៉ុន្តែប្រធានក្រុមហ៊ុននេះនិយាយថា ពួកគេទំនងជាមិនប្រើឈ្មោះនេះនោះទេ នៅពេលផលិតលក់ផ្លូវការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ម៉ាស៊ីន V8 ពី Mercedes-AMG នោះ នឹងដំណើរការជាមួយនឹងប្រព័ន្ធ Plug-in Hybrid ហើយទំនងបង្កើតកម្លាំងបានដល់ ៦៣០សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ។ ប្រព័ន្ធ Plug-in Hybrid នោះ នឹងបង្កើតកម្លាំងបន្ថែមដល់ ២០១សេះទៀត ធ្វើឲ្យកម្លាំងសរុបរបស់វាឡើងដល់ ៨៣១សេះឯណោះ។

យ៉ាងណាមិញ រថយន្ត Aston Martin V8 Plug-in Hybrid នោះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ២០២៣ ហើយមានតម្លៃចាប់ពីខ្ទង់ ៣២៨ ០០០ដុល្លារ ខណៈវានឹងត្រូវប្រជែងជាមួយនឹង Ferrari 296 GTB និង McLaren 720S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម