ឡាន Audi R8 ពិសេសពណ៌ប្លែក មានផលិតតែ៦គ្រឿងគត់លើលោក មួយគ្រឿងតម្លៃក្បែរ ៤២ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានបង្ហាញចេញរថយន្ត R8 LMS GT2 ជារថយន្តប្រភេទពិសេសមួយដែលមានពណ៌ខុសៗគ្នាចំនួន៦ ហើយរថយន្តនេះនឹងមានផលិតតែ ៦គ្រឿងប៉ុណ្ណោះក្នុងលោក។

រថយន្ត R8 LMS GT2 មានឈ្មោះថា “Color Edition” ដែលរថយន្តមួយគ្រឿងៗគឺមានតម្លៃប្រមាណ ៤១៩ ០០០ដុល្លារ ជាតម្លៃដែលបូកបញ្ចូលថ្លៃពន្ធរួច។ រថយន្តទាំង៦គ្រឿងនេះ មានប្រើប្រាស់ពណ៌ដែលមានឈ្មោះថា Kyalami Green, Misano Red, Nogaro Blue, Sebring Black, Tactical Green និងពណ៌ Vegas Yellow។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi នឹងផលិតរថយន្តទាំង៦គ្រឿង ដែលមានពណ៌ខុសពីគ្នានេះនៅរោងចក្រ Neckarsulm ដែលនៅរោងចក្រនេះគឺមានផលិតរថយន្ត R8 LMS GT2 ប្រភេទធម្មតាដូចគ្នា។

រថយន្ត R8 LMS GT2 ត្រូវបានក្រុមហ៊ុន Audi បង្ហាញមុខជាផ្លូវការកាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ដែលជារថយន្តប្រណាំងសម្រាប់លក់ជូនអតិថិជនដែលមានកម្លាំងខ្លាំងក្លាជាងគេ។ វាមានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,២លីត្រ ១០ស៊ីឡាំង ដែលផលិតកម្លាំងបាន ៦៣០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម