ឡាន Ford Bronco ឆ្នាំ២០២១ ជិះស្រួលជាង Jeep Wrangler ព្រោះប្រើប្រព័ន្ធបូមមួយនេះ

ថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Bronco ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ហើយក្នុងនោះក៏មានអ្នក Review ជាច្រើនបានធ្វើវីដេអូនិយាយពីវាដែរ។

ក្នុងនោះគេភាគច្រើននិយាយពីសមត្ថភាពនៃការបើកបរ Off-road របស់វា ក៏ដោយសារតែវាជារថយន្តប្រភេទ Off-road ប៉ុន្តែទំព័រ YouTube មួយឈ្មោះថា Engineering Explained បាននិយាយប្រាប់ឲ្យដឹងថាតើ Ford Bronco ដំណើរការបែបណាខ្លះ នៅពេលប្រើលើផ្លូវធម្មតា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ Ford Bronco ច្បាស់ណាស់គឺជារថយន្តដែលមានសមត្ថភាពអស្ចារ្យ មិនថាលើផ្លូវលំបាកបែបណាឡើយ ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនប្រាកដជាចំណាយពេលជាមួយវានៅលើផ្លូវធម្មតាហើយ។

នៅក្នុងវីដេអូនោះដែរ Engineering Explained បានពន្យល់ប្រាប់ថា ហេតុអ្វីបានជា Ford Bronco ឆ្នាំ២០២១ ជិះស្រួលជាង Jeep Wrangler សម្រាប់ការបើកបរលើផ្លូវធម្មតា។ រថយន្ត Ford Bronco ថ្មីបានប្រើប្រព័ន្ធបូម independent front suspension ខណៈដែរ Jeep Wrangler ប្រើបូម solid front suspension។

ប្រព័ន្ធបូម independent front suspension នៅលើ Ford Bronco ផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយម៉ាកមិនចាំបាច់ ហើយផ្តល់នូវការបើកបរមានផាសុកភាព។ មិនតែប៉ុណ្ណោះ នៅពេលដែលកង់មួយធ្លាក់ជង្ហុក រំញ័រមិនបញ្ជូនទៅកង់មួយទៀត ដូចលើ Jeep Wrangler ឡើយ។

បន្ថែមពីនេះទៅទៀត ការប្រើប្រព័ន្ធបូម independent front suspension អនុញ្ញាតឲ្យ Ford ប្រើប្រព័ន្ធចង្កូត rack and pinion steering system ខណៈដែល Wrangler ប្រើប្រព័ន្ធចង្កូតរៀងចាស់កម្រិលបន្តិច គឺ recirculating ball steering system៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម