ឡាន Hummer អគ្គិសនីទំនងអាចជិះបានចម្ងាយដល់ជាង ៥០០គីឡូម៉ែត្រ

បើផ្អែកតាមព័ត៌មានដែលលេចចេញលើកម្មវិធី MyChevrolet បានបង្ហាញឲ្យឃើញថារថយន្ត Hummer EV ស៊េរីឆ្នាំ២០២២ ទំនងជាអាចបើកបរបានចម្ងាយរហូតដល់ ៥៣៧គីឡូម៉ែត្រ ពេលសាកមួយពេញ។

យ៉ាងណាក្ដី កម្មវិធីមិនបានបញ្ជាក់ថាវាជា Hummer EV ប្រភេទណានោះទេ ខណៈដែល​គេរំពឹងថាវាជារថយន្ត Hummer EV Edition 1 ដែលចេញលក់លើទីផ្សារមុនគេ ឬជាប្រភេទម៉ូទ័រអគ្គិសនីបី និងប្រភេទម៉ូទ័រអគ្គិសនីភ្លោះដូចជាម៉ូដែល EV3X, EV2X ឬ EV2 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណា រយៈចម្ងាយបើកបរជាង ៥០០គីឡូម៉ែត្រនេះ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាក្រុមហ៊ុន GMC បានសន្យាថារថយន្តនេះអាចបើកបរបានចម្ងាយចន្លោះពី ២៥០ម៉ាយ (៤០០គីឡូម៉ែត្រ) និង ៣៥០ម៉ាយ (៥៦៣គីឡូម៉ែត្រ) ដែលខុសគ្នាទៅតាមម៉ូដែលនីមួយៗ។ គួរដឹងថារថយន្ត Hummer EV រំពឹងថានឹងប្រើប្រាស់ដុំអាគុយចំណុះ ២០០គីឡូវ៉ាត់ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម