ឡាន Sedan ចុងក្រោយរបស់ Ford នៅអាមេរិក នឹងឈប់ផលិតនៅចុងខែនេះ

​ក្រុមហ៊ុន Ford ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ការ​ផលិត​រថយន្ត​ Fusion ដែល​ជា​រថយន្ត​ Sedan តែ​មួយ​គត់​របស់​ក្រុមហ៊ុន​លើ​ទីផ្សារ​អាមេរិក​នា​ពេល​នេះ នឹង​បញ្ឈប់​ការ​ផលិត​នា​​ថ្ងៃ​ទី​២១ ខែ​កក្កដា ប៉ុន្តែ​ពេល​នេះ​ត្រូវ​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា​វិញ។

Ford Fusion ជា​រថយន្ត​ Sedan ចុង​ក្រោយ​ដែល Ford បាន​បញ្ឈប់​ការ​ផលិត​ និង​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក បន្ទាប់​ពី​រថយន្ត​ Fiesta, Focus និង​រថយន្ត Taurus។ ក្រុមហ៊ុន Ford បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត Fusion ជំនាន់​ដំបូង​នា​ឆ្នាំ ២០០៦ នៅ​រោង​ចក្រ​ Hermosillo ក្នុង​រដ្ឋ​ម៉ិកស៊ីកូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួន​លក់​របស់ Ford Fusion បាន​ឡើង​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ ២០១៤ ដែល​លក់​បាន​ ៣០៦ ៨៦០​គ្រឿង ប៉ុន្តែ​កាល​ពី​ឆ្នាំ ២០១៩ បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​មួយ​ដែល​លក់​បាន​ត្រឹម ១៦៦ ០៤៥​គ្រឿង​ប៉ុណ្ណោះ។ នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ នេះ Ford អាច​លក់​រថយន្ត Fusion បាន​ ៦១ ៤២១​គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម