GAC Motor Cambodia ​រៀបចំ​ដំណើរ​កម្សាន្ត​ ដើម្បី​សង្គម និង​ទេសចរណ៍

GAC Motor Cambodia បានប្រកាសពីការរៀបចំដំណើរកម្សាន្ត ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ទឹកដីនៃតំបន់សមុទ្រ ខេត្តកំពត និងកែប រយៈពេល ៣ ថ្ងៃ ២ យប់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២ខាងមុខនេះ ក្នុងគោលបំណង ដើម្បីផ្ដល់ភាពរីករាយជូនអតិថិជនកំពុងប្រើប្រាស់រថយន្តរបស់ខ្លួន និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ពង្រឹងនិងលើកស្ទួយវិស័យទេសចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ។

នៅក្នុងសន្និសីទសារព័ត៌មាន និងជួបជុំអតិថិជនកាលពីល្ងាចថ្ងៃទី១៧ ធ្នូ ២០២២ នៅអគារតាំងបង្ហាញរថយន្ត GAC នៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Motor ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមហ៊ុនបានរៀបចំដំណើរកម្សាន្ត សម្រាប់គ្រួសារ GAC នៅកម្ពុជា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Motor ប្រចាំប្រទេសកម្ពុជា

លោកបន្តថាដំណើរកម្សាន្តអតិថិជន GAC Motor មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ទៀតនោះ គឺជាការចូលរួមចំណែកពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងការចូលរួមចំណែកជួយសង្គម តាមរយៈការចែកអំណោយសប្បុរសធម៌ ជូនដល់ពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីបានឆ្លងកាត់ជំងឺរាតត្បាតកូវីដ១៩ នាពេលថ្មីៗនេះ ។ ហើយថវិកាដែលទទួលបាន សម្រាប់ទិញអំណោយសប្បុរសធម៌នេះ គឺបានមកពីការរួមចំណែករបស់អតិថិជន GAC ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងពីខាងក្រុមហ៊ុនផ្ទាល់ ។

លោកបន្ថែមថា ដំណើរកម្សាន្តនេះ មានលក្ខណៈជាក្បួន ហើយរថយន្តដែលចូលរួមមានចំនួន ២៥ គ្រឿង នៅក្នុងនោះមានសមាជិកចូលរួមប្រមាណ ១២០ នាក់ ដែលនឹងធ្វើដំនើរចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកែប រួចបន្តដំណើរឆ្ពោះទៅកាន់ខេត្តកំពត ។ ក្រៅពីកម្មវិធីដំណើរកម្សាន្តអតិថិជននេះ យើងនឹងមានសកម្មភាពសប្បុរសធម៌ ចែកអំណោយទៅដល់ក្រុមគ្រួសារប្រជាជនក្រីក្រចំនួន ២០០ គ្រួសារ ដើម្បីជាការជំរុញនិងលើកទឹកចិត្ត នៃការចែករំលែក និងវប្បធម៌ជួយគ្នា នៅក្នុងសង្គមខ្មែរតែមួយផងដែរ ។

គួរបញ្ជាក់ថា រថយន្តម៉ាក GAC ត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្ដាច់មុខ តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ មក ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន ៥ ម៉ូដែល រួមមាន GS3 , GS4, GS5, GS8 ដែលជាប្រភេទរថយន្ត SUV និងម៉ូដែល GN8 ជារថយន្តលក្ខណៈគ្រួសារVIP VAN/ MPV ។

រថយន្ត GAC គឺជាតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ ។ ហើយបច្ចុប្បន្ន រថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ។ សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេ រហូតដល់ ៥ ឆ្នាំ ឬ ១៥ ម៉ឺនគីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ សេវាការថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១២ ខែឬ ២ ម៉ឺន គីឡូម៉ែត្រនិងគ្រឿងបន្លាស់សុទ្ធពីរោងចក្រ៕

អំពី GAC Group

GAC Group មានវត្តមានតាំងពីឆ្នាំ ១៩៩៥មកម្លេះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ GAC មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV, រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម។ ស្លាកយីហោតែមួយគត់ដែលទទួលបានពាន់រង្វាន់ J.D Power ៨ឆ្នាំជាប់ៗគ្នាទៅលើ គុណភាព, រយៈពេល និងទំនុកចិត្តខ្ពស់លើការប្រើប្រាស់៊

បច្ចុប្បន្ន GAC កំពុងសហការណ៍ជាមួយនឹងក្រុមហ៊ុនល្បីៗ ដែលអនុញ្ញាតអោយខ្លួនអាចផលិតរថយន្តទាំងនោះលក់នៅក្នុងប្រទេសចិន ហើយម៉ាកទាំងនោះមានដូចជា Fiat, Honda, Isuzu, Mitsubishi និង Toyota (រួមទាំង Lexus) ផងដែរ។

ថ្មីៗនេះ GAC Motor មានវត្តមានចូលក្នុងទីផ្សារសហរដ្ឋអាមេរិច ដោយត្រូវបានក្រុមហ៊ុន Dodge បានបំពាក់ស្លាកយីហោរបស់ Dodge និងប្រើប្រាស់រូបរាងទាំងស្រុងរបស់រថយន្ត GAC GS5 ធ្វើជារថយន្តរបស់ខ្លួន។

ក្រៅពីផលិតរថយន្តដោយខ្លួនឯងក្រុមហ៊ុន GAC Group ក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដោយសារគុណភាពដែលអាចជឿទុកចិត្តបាន។ មកទល់នឹងពេលនេះ រថយន្តរបស់ GAC Group បានវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានដូចជា រុស្សី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និងមានផែនការវាយលុកទីផ្សារសហរដ្ឋអាមេរិច ជាមួយរថយន្តប្រណិត ទំនើប និងមានគុណភាពរបស់ខ្លួនថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម