ឡាន SUV ប្រណីតកម្លាំងខ្លាំងដាច់គេលើលោក រំកិលខ្លួនចេញពីរោងចក្រហើយ

[ទីផ្សារបរទេស] រថយន្ត Aston Martin DBX707 មួយគ្រឿងដំបូងបានរំកិលខ្លួនចេញពីរោងចក្រនៅតំបន់ St. Athan ហើយ​រដ្ឋាលេខាធិការនៃប្រទេសវេល បានបង្ហាញវត្តមានចូលរួមអបអរសាទរដល់ការផលិតបានសម្រេចនូវរថយន្តមួយគ្រឿងដំបូង​នេះ​ថែមទៀតផង។

ប្រើម៉ាស៊ីន Twin-Turbocharged ៨ស៊ីឡាំង កម្លាំង ៦៩៧សេះ រថយន្ត DBX707 នាពេលបច្ចុប្បន្នបានជាប់ឈ្មោះជារថយន្ត SUV ប្រណីតកម្លាំងខ្លាំងជាងគេលើលោក ហើយជាមួយការចូលរោងចក្រផលិតនេះមានន័យថាវានឹងត្រូវបានដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ជាង៥០នៅក្នុងពេលប៉ុន្មានខែខាងមុខទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin និយាយថាខ្លួន​បាន​ជួល​អ្នកបច្ចេកទេស​ជំនាញថ្មីបន្ថែមចំនួន១០០នាក់ ដើម្បីជួយ​ដល់​ការ​បង្កើតទំហំផលិត​រថយន្ត DBX707 នេះ។ ជាមួយកម្លាំងដ៏ខ្លាំងក្លា DBX707 អាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,១វិនាទី និងមានល្បឿន​អតិបរមា ៣១០គ.ម/ម៉។

គួរដឹងដែរថាការដឹកជញ្ជូនរថយន្ត SUV នេះគ្រោងនឹងចាប់ផ្ដើមជាលើកដំបូងមុនដំណាច់ខែមិថុនា ជាមួយតម្លៃលក់ដែលមាន​ចាប់​ផ្ដើម​ពី ២៣២ ០០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម