ឡាន Toyota ឆ្នាំ ២០២០ នឹងអាចដាក់លេខ “P” និង ពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ

ក្រុមហ៊ុន Toyota បានប្រកាសពីមុខងារសុវត្ថិភាពថ្មី ២ ដែលបង្កើតឡើងដើម្បីជួយដល់អ្នកបើកបរដែលពូកែភ្លេចច្រើន ។

មុខងារទី ១ ឈ្មោះថា “Auto Shut Off” ហើយវានឹងបំពាក់លើរថយន្ត Toyota ស៊េរីឆ្នាំ ២០២០ ភាគច្រើន ។ មុខងារនេះនឹងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ បន្ទាប់ពីរយៈពេលបានកំណត់ណាមួយ ។ វាត្រូវបានបង្កើតឡើងដើម្បីការពារករណីម្ចាស់រថយន្ត ចាកចេញដោយមិនបានពន្លត់ម៉ាស៊ីនរថយន្ត ដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីសមត្ថភាពអាចពន្លត់ម៉ាស៊ីនរថយន្តដោយស្វ័យប្រវត្តិ ក្រុមហ៊ុន Toyota និយាយថា នាពេលអនាគតមុខងារនេះ នឹងអាចផ្ញើសារចូលទៅក្នុងកម្មវិធីទូរស័ព្ទដៃទៀតផង ។

ចំណែកឯមុខងារទី ២ វិញ ឈ្មោះថា “Automatic Park” ។ វានឹងអាចដាក់លេខ “P” ឬ ដាក់ហ្វ្រាំងដៃអេឡិចត្រូនិចដោយស្វ័យប្រវត្តិ ប្រសិនបើអញនកបើកចាកចេញពីរថយន្តដោយមិនបានដាក់លេខ “P” ត្រឹមត្រូវ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម