អគារតាំងបង្ហាញរថយន្ត Great Wall Motor Cambodia បានបើកសម្ភោធជាផ្លូវការ

[រាជធានីភ្នំពេញ] នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន GWM Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Oneroad Group បានរៀបចំនូវកម្មវិធីសម្ភោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តរបស់ខ្លួន ក្រោមអធិបតីចូលរួមពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជ ព្រមទាំងគណ:គ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន GMW គ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុក។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី JoJo Zhang អគ្គនាយកនៃក្រុមហ៊ុន OneRoad Group បានមានប្រសាសន៍ថា ”OneRoad Group ពិតជារំភើប និងរីករាយយ៉ាងខ្លាំង ចំពោះបើកសម្ភោធនូវអគារតាំងបង្ហាញរថយន្ត Great Wall (GWM Cambodia) នៅកម្ពុជា ជាមួយការនាំចូលរថយន្តដ៌ល្បីៗរបស់ក្រុមហ៊ុនប្រទេសចិន Great Wall Motor មកកម្ពុជា ដើម្បីបំពេញនូវតម្រូវការនៃការប្រើប្រាស់រថយន្តនៅក្នុងទីផ្សារកម្ពុជា ជាមួយជម្រើសជាច្រើនម៉ូឌែលផងដែរ។ ហើយលោកស្រីសង្ឃឹមថា រថយន្ត Great Wall នឹងទទួលបានការគាំទ្រ និងប្រើប្រាស់កាន់តែច្រើន។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម
លោកស្រី JoJo Zhang អគ្គនាយកនៃក្រុមហ៊ុន OneRoad Group

លោក Michael Guo ជា GWM Director នៃ CLMBS ក៏បានមានប្រសាសន៍ផងដែរ ”GWM Cambodia ពិតជាមួយមោទនភាពយ៉ាងខ្លាំងក្នុងការបើកសម្ភោធជាផ្លូវការនូវអគារតាំងបង្ហាញនៅក្នុងទីផ្សារកម្ពុជា។ សម្រាប់នាពេលបច្ចុប្បន្ន អគារតាំងបង្ហាញរថយន្ត GWM Cambodia មានការដាក់បង្ហាញនូវរថយន្តចំនួន ៥ម៉ូឌែលដែលសុទ្ធសឹងតែជារថយន្តដែលទទួលបាននូវការគាំទ្រនៅទីផ្សារប្រទេសចិន ដោយមានរថយន្ត Haval Dargo ប្រភេទ SUV, Haval H6, Haval Jolion, GWM Poer Passenger និង GWM Poer Commercial ផងដែរ។”

លោក Michael Guo ជា GWM Director នៃ CLMBS

បន្ថែមពីនេះលោកក៏បានបន្តទៀតថា” ក្រៅពីការដាក់តាំងបង្ហាញនូវរថយន្តថ្មី អគារ GWM Cambodia ក៏មានកន្លែងផ្តល់នូវសេវាកម្មជួសជុលរថយន្ត ដែលបំពាក់ដោយគ្រឿងបរិក្ខាទំនើប និងជាងមានជំនាញផងដែរ។ ហើយលោកក៏បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មល្អបំផុតទៅកាន់អតិថិជនផងដែរ។”

 

សម្រាប់អគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន GWM Cambodia មានទីតាំងស្ថិតនៅលើផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងផ្លូវលេខ៤២២ (ស្តុបបូកគោ) សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

  • Facebook:https://www.facebook.com/gwmcambodia
  • Tel: Khmer/English : 089 666 859 | Khmer/中文: 086 666 813
  • ទីតាំង: ផ្ទះលេខ15z, ផ្លូវលេខ៩៣ (មហាវិថីព្រះមុនីវង្ស) កែងផ្លូវលេខ៤២២, ភូមិ១៣, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ

អំពីក្រុមហ៊ុន

OneRoad Group

  • Oneroad Group គឺជាសហគ្រាសដ៏ធំមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ នៅទីក្រុងឌូបៃ
  • Oneroad Group បានចូលរួមក្នុងអាជីវកម្មដែលទាក់ទងនឹងរថយន្តតាំងពីឆ្នាំ ២០១៨ ហើយបានទទួលសិទ្ធិចែកចាយម៉ាករថយន្តល្បីៗនៅមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់។
  • នៅឆ្នាំ ២០២០ ក្រុមហ៊ុនបានចាប់ផ្តើមបោះជុំហ៊ានចូលទីផ្សារនៅអាស៊ីអាគ្នេយ៍។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ អាជីវកម្មរបស់ Oneroad Group នៅអាស៊ីអាគ្នេយ៍បានរីកចម្រើនជាបន្តបន្តាប់។ វិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុនបានគ្របដណ្តប់លើពាណិជ្ជកម្មជាច្រើនដូចជា៖ Public Transportation, Automobile Distribution, Auto Leasing, Convoy Fleet Service, Petroleum refining project investment, Oneroad Public Welfare Foundation
  • ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនបានបង្កើតទីស្នាក់ការកណ្តាលនៅអាស៊ីអាគ្នេយ៏ដែលស្ថិតនៅ ព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនសេវាកម្មលក់រថយន្ត ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនប្រេងឥន្ធនៈ និងក្រុមហ៊ុនសេវាកម្មសន្តិសុខ។

Great Wall Motor – GWM

ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) ជាក្រុមហ៊ុនដែលផ្តោតលើការផលិតរថយន្តប្រភេទ SUV និងភីកអាប់ធំបំផុតនៅក្នុងប្រទេសចិនអស់រយះពេល ៣២ ឆ្នាំ ដែលបានចែកចាយទៅកាន់ទីផ្សារជាង ១៧០ ប្រទេស ជាមួយការលក់ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការលក់រថយន្ត SUV របស់ប្រទេសចិនក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ខណះរថយន្តភីកអាប់ GWM បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសចិនរយៈពេល ២៤ ឆ្នាំជាប់ៗគ្នា ។

ក្រុមហ៊ុន GWM Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ១០០ ក្រុមហ៊ុន, ដៃគូក្រុមហ៊ុនផលិតរថយន្ត ៦ និងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តចំនួន ៤ ក្នុងការបង្កើតខ្សែសង្វាក់ឧស្សាហកម្មរថយន្តពេញលេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម