អស្ចារ្យ! ដ្រូន៣២០០គ្រឿងហោះសំកាំងលើមេឃ អបអរវត្តមានម៉ាក Genesis នៅចិន

ម៉ាករថយន្តប្រណីតរបស់កូរ៉េខាងត្បូង Genesis បានធ្វើការអបអរសាទរការឈានជើងចូលទីផ្សារប្រទេសចិនជាផ្លូវការ ដោយបានបញ្ជាដ្រូនចំនួន ៣ ២៨១គ្រឿង បង្ហាញអំពីឡូហ្គោរបស់ Genesis នៅលើមេឃនៃទីក្រុងសៀងហៃ។

អមនឹងការបង្ហោះដ្រូនដ៏អស្ចារ្យនេះ ក្រុមហ៊ុន Genesis ក៏បានរៀបចំកម្មវិធីបង្ហាញរថយន្ត G80 និងរថយន្ត GV80 របស់ខ្លួនផងដែរ។ ប្រទេសចិនបានក្លាយជាទីផ្សាររថយន្តប្រណីតដ៏សំខាន់មួយរបស់ម៉ាករថយន្តដូចជា Audi, Mercedes និង BMW ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឈានជើងចូលប្រទេសចិននេះ Genesis បានសន្យាថានឹងណែនាំនូវគោលការ “One Price Promise” ដើម្បីធានាថាតម្លៃរបស់រថយន្តនឹងមានកំណត់លក់ដូចៗគ្នានៅតាមរយៈភ្នាក់ងារលក់របស់ខ្លួន រួមទាំងការលក់តាមអនឡាញផងដែរ។

បន្ថែមពីនេះ Genesis ក៏សន្យាធ្វើឲ្យបាននូវសេវាកម្មមួយទល់នឹងមួយជាមួយអតិថិជន ដើម្បីធ្វើឲ្យបទពិសោធន៍នៃការក្លាយជាម្ចាស់រថយន្ត Genesis ក្លាយជាបទពិសោធន៍ដ៏រីករាយមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម