អាប់ឌែតថ្មី កាន់តែទំនើបជាងមុន! Volvo XC90 សេរ៊ីឆ្នាំ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Volvo XC90 ជំនាន់ទី២ អាប់ឌែតថ្មី សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV PHEV ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនូវឡើយទេ ហើយគ្រោងចេញលក់ជាផ្លូវការក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនកូនកាត់ plug-in hybrid T8 ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,០លីត្រ turbocharged និង supercharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៤៤៩ សេះ និងកម្លាំងរមួល ៧០៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុង២ AWD។
  • ម៉ាសុីនកូនកាត់ Mild-Hybrid B5 turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ២៤៧ សេះ។
  • ម៉ាសុីនកូនកាត់ Mild-Hybrid B6  turbocharged និង supercharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ២៩៦ សេះ។

សម្រាប់ការរចនារបស់រថយន្ត Volvo XC90 មានបំពាក់ជាមួយប៉ាណារចនាថ្មី អបជាមួយចង្កៀងមុខរាងស្លីមរចនាថ្មី ប្រភេទ LED រួមជាមួយចង្កៀងក្រោយប្រភេទ LED និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៩ អ៉ីញ ដល់ ២២ អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១១,២ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធ Built-in Google ឧបករណ៍បំពងសំឡេង កាម៉េរ៉ា ៣៦០ដឺក្រេ កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ Pilot Assist ជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម