Aprilia SR 160 កាន់តែទំនើបដោយបំពាក់នូវកុងទ័រឌីជីថល LCD អាចភ្ជាប់ជាមួយនឹងស្មាតហ្វូន

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Aprilia បានធ្វើការប្រកាសចេញលក់នូវម៉ូតូ SR 160 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងបែបស្ព័រ, និងកាន់តែទំនើបខ្លាំងដោយបំពាក់នូវកុងទ័រឌីជីថល LCD អាចភ្ជាប់ជាមួយនឹងស្មាតហ្វូន ។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Aprilia SR 160 ជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនូវចង្កៀងមុខ-ក្រោយ LED, ភ្លើងជួយបំភ្លឺពេលថ្ងៃ DRL, កុងទ័រឌីជីថល LCD ដែលអាចភ្ជាប់ជាមួយនឹងស្មាតហ្វូនតាមរយៈ Bluetooth ជាដើម។ បន្ថែមពីនេះម៉ូតូ Aprila SR 160 ក៏បានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Aprilia SR 160 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៦០ សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១១,៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ជាដើម។

យ៉ាងណាមិញចំពោះម៉ូតូ Aprilia SR 160 ស៊េរីឆ្នាំ ២០២២ មានតម្លៃ ១, ៤៣៩ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម