អ្នកទិញ Ford Maverick ជាង ៨០% សុទ្ធតែមិនធ្លាប់ប្រើឡានភីកអាប់ពីមុន

[ទីផ្សារបរទេស] រថយន្ត Ford Maverick ជាកូនរថយន្តភីកអាប់​ដ៏​ជោគជ័យ​មួយ ប៉ុន្តែក្រុមហ៊ុន Ford បាន​បង្ហាញ​ចេញ​តួ​លេខ​គួរ​ចាប់​អារម្មណ៍​ជាច្រើនដែលជាផ្នែក​មួយ​នៃ​របាយការណ៍លក់ប្រចាំខែកញ្ញា។

ក្នុងនោះ របាយការណ៍បានបង្ហាញថា អតិថិជនដែលទិញរថយន្ត Maverick ចំនួនជាង ៨០% គឺជា​អ្នកប្រើប្រាស់​រថយន្ត​ភីកអាប់​លើក​ដំបូង ហើយ Ford បានបញ្ជាក់ថាអតិថិជនទាំងនោះមកពី Honda CR-V, Honda Civic រួម​ទាំង Toyota RAV4 ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែកញ្ញា Ford អាចលក់រថយន្ត Maverick បាន​ចំនួន ៣ ១៥៤គ្រឿង នៅសហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ចំនួន​លក់​សរុប​គិត​ពីដើមឆ្នាំ មកទល់បច្ចុប្បន្នគឺមាន ៥១ ៨០២គ្រឿងឯណោះ។

ដោយឡែក របាយការណ៍បានបង្ហាញអំពីលទ្ធផលលក់របស់រថយន្ត Ford Bronco ផងដែរ ដោយ​កាល​ពី​ខែ​មុន​អាច​លក់ចេញ​បាន ១០ ៨៩២គ្រឿង ហើយ ៩៩% នៃការលក់នោះគឺជាការកុម្ម៉ង់ទិញទុកមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម