ខែដំបូង នៃឆ្នាំ ២០២៤ Ford Maverick Hybrid ឆ្នាំ ២០២៤ លក់បានច្រើជាង ១មុឺនគ្រឿង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ចាប់ផ្តើមជាមួយខែដំបូងក្នុងឆ្នាំ ២០២៤ បានយ៉ាងល្អ ដោយការលក់របស់ភីកអាប់ Ford Maverick ស៊េរីឆ្នាំ ២០២៤ ប្រភេទ hybrid បានចំនួន ១២ ៤៤៣ គ្រឿង កើនឡើង ៩៨% ប្រើប្រៀបធៀបទៅនឹងឆ្នាំមុន ។

នៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ សរុបមក ក្រុមហ៊ុន Ford បានលក់រថយន្តចំនួន ១៥២ ៦១៧ គ្រឿង ជាមួយនឹងការលក់រថយន្ត Hybrid របស់ខ្លួនកើនឡើង ៤២,៧% បើធៀបនឹងឆ្នាំមុន។ ខណៈ ការលក់រថយន្តប្រភេទអគ្គិសនីសុទ្ធរបស់ Ford បានឆ្លាក់ចុះ ១០.៩%​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់ការលក់កើនឡើងរបស់ភីកអាប់ Ford Maverick Hybrid នេះ គឺដោយសារតែកង្វះនៃភីកអាប់ Ford Ranger ហើយអតិថិជនចូលចិត្តទំហំ និងប្រសិទ្ធភាពកម្រិតសន្សំសំចៃប្រេងរបស់ Maverick ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម