អ្វីជាចំណុះម៉ាស៊ីន (CC)? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ដែលហៅថា (CC) គឺជាសង់ទីម៉ែត្រគូប (Cubic Centimeter) ឬ Cm3 ដែលជាឯកតារង្វាស់ ដើម្បីវាស់ទំហំឬ ចំណុះរបស់ម៉ាស៊ីន។ វាជាឯកតាវាស់មាឌគូបដែលមានទំហំ 1cm x 1cm x 1cm ។ CC ត្រូវបានគេស្គាល់ដែលថាជា ទំហំរបស់ម៉ាស៊ីន (Engine Displacement)។ វាមានន័យថាការបំលាស់ពីស្តុងនៅខាងក្នុងស៊ីឡាំងពីចំណុចផុតលើ (TDC) ទៅចំណុចផុតក្រោម (BDC) ក្នុងមួយវគ្គនៃម៉ាស៊ីន។ ចំណុះម៉ាស៊ីនត្រូវបានវាស់ជាលីត្រដែលត្រូវនឹងសង់ទីម៉ែត្រគូប។

ប្រសិនបើម៉ាស៊ីនមានចំណុះដែលអាចនិយាយថា 1000cc ឬ 1000cm3  នោះចំណុះរបស់ម៉ាស៊ីនគឺ 1 លីត្រ។ សម្រាប់ឧទាហរណ៍៖ 1000cc = 1000 cm3 = 1 Liter = 1.0 L

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • របៀបវាស់ចំណុះឬទំហំរបស់ម៉ាស៊ីន

ដើម្បីគណនាមាឌរបស់ម៉ាស៊ីនអ្នកត្រូវប្រើរូបមន្ត V = 3,14/4 x (D)² x H x N

ដោយ V = មាឌ, D = អង្គត់ផ្ចិត, H = កម្ពស់, N = ចំនួនស៊ីឡាំង

វាគឺជាចំណុះដែលបានរួមបញ្ចូលគ្នានៃស៊ីឡាំងទាំងអស់ដែលបានបន្ថែមជាមួយគ្នា ខណៈពេលវាបានបញ្ចប់មួយវគ្គ។

ឧ. ប្រសិនបើម៉ាស៊ីន ៤ស៊ីឡាំងមានចំណុះ 1000cc ឬ 1.0 L មានន័យថាស៊ីឡាំងទាំង ៤ រួមបញ្ចូលគ្នាបានចំណុះអតិបរមា 1000 cm3 ឬ 1.0 L នៃបរិមាណខ្យល់ ឬ ល្បាយខ្យល់ឥន្ធនៈនៅក្នុងនោះ។​ ប្រសិនបើម៉ាស៊ីនមានស៊ីឡាំងតែមួយមានចំណុះ 1000cc ឬ 1.0L នៅខាងក្នុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម