១៥ ភ្លើងសញ្ញានៅលើតាប្តូរថយន្តដែលគួរស្វែងយល់ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាធម្មតានៅពេលមានបញ្ហា ឬ មានលក្ខណៈខុសធម្មតាណាមួយ កើតឡើងលើប្រព័ន្ធមួយចំនួនលើរថយន្តរបស់បងប្អូនទាំងអស់គ្នា ឧបករណ៍ចាប់សញ្ញា ឬ សេនស័រនៃប្រព័ន្ធនោះនឹងបញ្ជូនទិន្នន័យផ្សេងៗទៅកាន់ប្រព័ន្ធបញ្ជា ដើម្បីវិភាគកំហូច ហើយវានឹងបញ្ជូនព័ត៌មាននោះមកកាន់ផ្ទាំងតាប្លូជាភ្លើងសញ្ញាអោយអ្នកបើកបរបានឃើញ។ ថ្ងៃនេះក្រុមការងារ Cambo Auto សូមលើកយកនូវភ្លើងសញ្ញានៅលើតាប្លូចំនួន ១៥មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានដឹង៖

  • ភ្លើងសញ្ញាសីតុណ្ហភាពរបស់ម៉ាស៊ីន មានន័យថាម៉ាស៊ីនរបស់អ្នកគឺឡើងកំដៅខុសធម្មតា ដែលតម្រូវអោយអ្នកធ្វើការត្រួតពិនិត្យជាបន្ទាន់

  • ភ្លើងសញ្ញាសម្ពាធកង់រថយន្ត មានន័យថាខ្យល់ដែលនៅក្នុងកង់រថយន្តអាចមានតិចពេក ឬ ច្រើនពេក

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ភ្លើងសញ្ញាប្រេងម៉ាស៊ីន មានន័យថាម៉ាស៊ីនរថយន្តរបស់អ្នកខ្វះ ឬ លើសប្រេងម៉ាស៊ីន ឬសម្ពាធប្រេងម៉ាស៊ីនតិចពេក ដោយសារស្ទះតម្រង

  • ភ្លើងសញ្ញាប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត មានន័យថាប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្តត្រូវបានភ្ជាប់

  • ភ្លើងសញ្ញា ម៉ាស៊ីនរថយន្ត មានន័យថាផ្នែកណាមួយនៃម៉ាស៊ីនរថយន្តត្រូវបានខូចឬមិនដំណើរការ

  • ភ្លើងសញ្ញាប្រព័ន្ធហ្រ្វាំង ABS មានន័យថាប្រព័ន្ធហ្រ្វាំង ABS ត្រូវការត្រួតពិនិត្យជួសជុល

  • ភ្លើងសញ្ញាដើម្បីបញ្ឆេះម៉ាស៊ីន បង្ហាញប្រាប់អ្នកថា អ្នកត្រូវជាន់ឈ្នាន់ហ្រ្វាំង មុននឹងកាច់សោររថយន្តដើម្បីបញ្ឆេះម៉ាស៊ីន

  • ភ្លើងសញ្ញាដាស់តឿនលើអាគុយ បង្ហាញថាប្រព័ន្ធសាកអាគុយមានបញ្ហាឬថាមពលដែលសាកអោយអាគុយតិចពេក

  • ភ្លើងសញ្ញាខ្វះប្រេងឥន្ធនៈ រថយន្តរបស់អ្នកគឺខ្វះប្រេងឥន្ធនៈ ដើម្បីបំបាត់សញ្ញានេះ អ្នកត្រូវបន្ថែមប្រេងឥន្ធនៈទៅក្នុងធុងសាំង

  • ភ្លើងសញ្ញាមិនបានពាក់ខ្សែរក្រវ៉ាត់ការពារ បង្ហាញថាអ្នកបើកបរពុំពាក់ខ្សែរក្រវ៉ាត់ ឬ សមាជិកនៅរថយន្តណាម្នាក់ គឺមិនបានពាក់ខ្សែរក្រវ៉ាត់នោះទេ

  • ភ្លើងសញ្ញាពោងសុវត្ថិភាព បង្ហាញថាមានបញ្ហាទៅលើប៉ោងសុវត្ថិភាពមួយ ឬច្រើន ឬបញ្ហាទូទៅរបស់ប្រព័ន្ធប៉ោងសុវត្ថិភាព

  • ភ្លើងសញ្ញាភ្លើងកាត់អ័ព្ទ បង្ហាញថាភ្លើងសញ្ញានេះគឺបានបើកចោល

  • ភ្លើងសញ្ញាសន្តិសុខ អ្នកពុំអាចបញ្ឆេះរថយន្តដោយគ្មានសោ

  • ភ្លើងសញ្ញាផ្លិតទឹក ទឹកសម្រាប់លាងកញ្ចក់ ប្រហែលជាមានតិច ដូច្នេះអ្នកគួរបន្ថែមទឹកទៀត

  • ភ្លើងសញ្ញាប៉ិចកម្តៅ ដោយវាមានន័យថាប៉ិចកម្តៅមិនត្រូវបានដំណើរការ ក្នុងករណីនេះវានឹងបង្ហាញនៅពេលបញ្ឆេះដំបូងតែប៉ុណ្ណោះរួចវានឹងបាត់ទៅវិញដោយខ្លួនឯង

ផ្ទាំងផ្សាយពាណិជ្ជកម្ម