៥ ជំហានជួយឲ្យអាគុយរថយន្តប្រើប្រាស់បានយូរ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] អាគុយគឺជាផ្នែកមួយដ៏សំខាន់ផងដែរនៅក្នុងរថយន្តដែលតម្រូវឲ្យយើងត្រួតពិនិត្យវាឲ្យបានទៀងទាត់។អាគុយអាចនឹងមានគុណភាពចុះខ្សោយនៅពេលដែលទទួលរងនៅកម្តៅខ្លាំងដែលបណ្តាលឲ្យសារធាតុរាវនៅក្នុងអាគុយហួតបង្កឲ្យរចនាសម្ព័ន្ធផ្នែកខាងក្នុងនៃអាគុយមានការខូចខាត។

ដូចនេះហើយទើបយើងគួរតែពិនិត្យមើលអាគុយរថយន្តរបស់យើងឲ្យបានត្រឹមត្រូវនៅពេលរដូវផ្លាស់ប្តូរពីក្តៅទៅត្រជាក់ ឬប្រសិនបើយើងបើកបរនៅតំបន់ក្តៅខ្លាំង។ហេតុផលមួយទៀតដែលធ្វើឲ្យគុណភាពអាគុយចុះខ្សោយនោះគឺការសាកលើសកម្រិតដែលបណ្តាលមកពីសមាសធាតុណាមួយចំនួននៅក្នុងអាគុយដំណើរការមិនប្រក្រតី។ជាងនេះទៅទៀតនៅពេលដែលអាកាសធាតុត្រជាក់វាអាចបណ្តាលឲ្យកំហាប់ប្រេងម៉ាស៊ីនឡើងខ្ពស់ធ្វើឲ្យម៉ាស៊ីនត្រូវការកម្លាំងខ្លាំងដើម្បីដំណើរការហើយអាគុយក៏ធ្វើការខ្លាំងទៅតាមនឹងដែរ។ ដើម្បីថែរក្សាអាគុយឲ្យមានគុណភាពល្អមានអាយុកាលប្រើប្រាស់បានយូរ យើងគួរអនុវត្តតាមជំហានសាមញ្ញៗ ដូចខាងក្រោម៖

ជំហានទី១: នៅកំឡុងពេលសាកអាគុយ បងប្អូនត្រូវ​ប្រាកដថាប្រព័ន្ធភ្លើងដែលសាកអាគុយស្ថិតក្នុងកម្រិតត្រឹមត្រូវ ដោយពុំត្រូវលើសកម្រិតនោះឡើយ។ ពីព្រោះការសាកលើសកម្រិតប្រព័ន្ធភ្លើងអាចធ្វើឲ្យអាគុយខូចលឿនជាងការសាកមិនគ្រប់កម្រិតទៅទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជំហានទី២: ប្រសិនបើអាគុយនោះគឺជាប្រភេទអាគុយទឹក សូមបន្ថែមទឹកនៅក្នុងអាគុយឲ្យគ្រប់កម្រិត ប្រសិនបើចាំបាច់។

ជំហានទី៣: ប្រសិនបើត្រូវផ្លាស់ប្តូរអាគុយ សូមប្រើប្រាស់អាគុយដែលមានគុណភាពល្អ យ៉ាងហោចណាស់មានគុណភាពល្អដូចអាគុយដើមដែលរថយន្តបងប្អូនធ្លាប់ប្រើប្រាស់ ។

ជំហានទី៤: ត្រួតពិនិត្យអាគុយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើយើងសង្កេតឃើញថាភ្លើងបំភ្លឺផ្លូវ និងភ្លើងនៅខាងក្នុងរថយន្តមានពន្លឺខ្សោយ ឬមិនអាចដំណើរការបាន ឬភ្លើង Check ឬភ្លើងរូបអាគុយលោតឡើងនៅក្នុងតាប្លូ។

ជំហានទី៥: សម្អាតផ្នែកខាងលើនៃអាគុយឲ្យស្អាតជានិច្ច។ ធូលីដីអាចបឺតយកថាមពលពីអាគុយធ្វើឲ្យអាគុយខូចគុណភាព។ វាក៏អាចក្លាយជាច្រេះស៊ីក្បាលអាគុយ ដែលក្លាយទៅជាអ៊ីសូឡង់រារាំងមិនឲ្យអាគុយមានដំណើរការធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម