Porsche អាចងើបចេញពីវិបត្តិកូវីដ១៩បានរហ័សបំផុត

Porsche ដូច​ជា​ក្រុមហ៊ុន​រថយន្ត​ដទៃ​ទៀត​ដែរ ដែល​មាន​រង​ផល​ប៉ះពាល់​ពី​​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។ យ៉ាងណាក្ដី ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ចាប់​ផ្ដើម​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩​បាន​រហ័ស​បំផុត។

កាល​ពី​ខែ​មេសា​ឆ្នាំ ២០២០ ចំនួន​លក់​របស់ Porsche នៅ​អាមេរិក​ មាន​ការ​ធ្លាក់​ចុះ ៤៥,៨% ធៀប​នឹង​ឆ្នាំ​មុន។ ប៉ុន្តែ​នៅ​ក្នុង​ខែ​មិថុនា ចំនួន​លក់​មាន​ការ​ធ្លាក់​ចុះ​ត្រឹម ៣,១% ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ រឹត​តែ​ភ្ញាក់ផ្អើល​នោះ​គឺ​ការ​លក់​រថយន្ត Porsche 911 មាន​ការ​កើន​ឡើង​ ៣០% ក្នុង​អំឡុង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០២០ ដោយ​សារ​រថយន្ត​ជំនាន់​ថ្មី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​វិបសាយ​ Autoblog បាន​ឲ្យ​ដឹង​ថា​ Porsche បាន​ព្យាយាម​ខ្លាំង​ក្នុង​អំឡុង​ពេល​ដែល​ផ្ទុះ​នៅ​ជំងឺ​កូវីដ​១៩ ដោយ​បាន​ពន្យារពេល​ការធានា​សម្រាប់​អតិថិជន​របស់​ខ្លួន, អនុញ្ញាត​ឲ្យ​អតិថិជន​ពន្យារ​ពេល​ការ​បង់​ប្រាក់ និង​ជួយ​ដល់​​ហាង​លក់​រាយ​របស់​ខ្លួន​ក្នុង​ការ​ដឹក​ជញ្ជូន​រថយន្ត​ដល់​ផ្ទះ​អតិថិជន​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម