ឡានបងប្អូន Mazda6 តម្លៃជាង ២ម៉ឺនដុល្លារ លក់ផ្ដាច់មុខតែនៅចិន

កាល​ពី​ថ្មីៗ​នេះ​ម៉ាក​យីហោ​រថយន្ត​ចិន Hongqi បាន​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ថ្មី Hongqi H5 ជា​ប្រភេទ Sedan ដែល​រថយន្ត​នេះ​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​គ្នា​នឹង​រថយន្ត​ Mazda6 ដែរ។

រថយន្ត​ Hongqi H5 នេះ​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ប្រទេស​ចិន​​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​ចាប់​ពី​ប្រមាណ ២៣ ២៦៥ដុល្លារ ដល់​ថ្លៃ​បំផុត​​ប្រមាណ ២៧ ២៦០​ដុល្លារ។ ការ​រចនា​របស់​ Hongqi H5 មាន​ភាព​លេច​ធ្លោ​ជា​ពិសេស​នៅ​ផ្នែក​ខាង​មុខ​ដែល​មាន​ផ្ទាំង​ប៉ាណា​ទំហំ​ធំ មាន​អម​ដោយ​អំពូល​ភ្លើង​ប្រភេទ LED ដែល​មាន​ការ​ឌីហ្សាញ​បែប​ស្រួច​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ផ្នែក​ខាង​ក្នុង​មើល​ទៅ​មាន​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ មិន​ចាញ់​រថយន្ត​ប្រណីត​តម្លៃ​ថ្លៃ​ប៉ុន្មាន​ឡើយ។ មុខងារ​មួយ​ចំនួន​លើ​រថយន្ត​នេះ​អាច​បញ្ជា​បាន​ដោយ​ប្រើ​ប្រាស់​នូវ​សំឡេង, មាន​កន្លែង​សាក​ថ្ម​​ទូរសព្ទ​ឥត​ប្រើ​ខ្សែ, កៅអី​ស្រោប​ដោយ​ស្បែក, ភ្លើង​បំភ្លឺ​ខាង​មុខ និង​កុងទ័រ​ប្រភេទ LCD ជា​ដើម។

ត្បិត​ថា​មាន​គ្រោង​ឆ្អឹង​ដូច​ជា Mazda6 មែន ប៉ុន្តែ​ផ្នែក​ម៉ាស៊ីន​របស់ Hongqi H5 រាង​លេច​ធ្លោ និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ​ទៀត​ផង។ រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន​​ចំណុះ ១,៨លីត្រ ប្រភេទ Turbocharged ដែល​ផលិត​កម្លាំង​បាន​ ១៩៧​សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦​វគ្គ។ ចំពោះ​កម្រិត​ស៊ី​ប្រេង​គឺ ១០០​គីឡូម៉ែត្រ ស៊ី​ប្រេង​ប្រមាណ ៦,៤លីត្រ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម