លេចចេញរូបរាងភីកអាប់ Chevrolet Colorado ឆ្នាំ២០២១ ដូរមុខមាត់ថ្មី

Chevrolet បានបង្ហាញរូបរាងរថយន្តភីកអាប់ Colorado ស៊េរីឆ្នាំ២០២១ កាលពីខែតុលាឆ្នាំមុន ដោយនៅពេលនោះមានតែម៉ូដែល ZR2 ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ Chevrolet បានបង្ហាញពីមុខមាត់របស់ម៉ូដែល LT និង Z71 ដែលមានតម្លៃថោកជាង។

Chevrolet Colorado Z71

Chevrolet Colorado ថ្មីទាំង ២ម៉ូដែលនេះ ទទួលបានការអាប់ដេតលើផ្នែកខាងមុខ ព្រមទាំងផ្នែកខាងក្រោយផងដែរ។ ទោះជាយ៉ាងណា ភីកអាប់នេះមិនមានផ្លាស់ប្តូរផ្នែកម៉ាស៊ីនឡើយ ដោយផ្តល់ជម្រើសម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០០សេះ , ចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង កម្លាំង ៣០៨សេះ និង ចំណុះ ២,៨លីត្រ Duramax ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ។

Chevrolet Colorado LT

ក្រៅពីនោះ វាបានបន្ថែមពណ៌ថ្មីចំនួន៣ និងយ៉ាន់ឌីហ្សាញថ្មី ផងដែរ។ យ៉ាងណាក៏ដោយ តម្លៃនៃ Chevrolet Colorado ឆ្នាំ២០២១ នៅមិនទាន់ត្រូវបានប្រកាសឡើយ ប៉ុន្តែមានរបាយការណ៍អះអាងថា វានឹងថ្លៃជាងស៊េរីឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម