ឡាន SUV អគ្គិសនីរបស់ Audi មួយនេះ ពេញនិយមខ្លាំងបំផុតនៅអឺរ៉ុប

នៅ​ក្នុង​អំឡុង​ឆ​មាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ នេះ ត្បិត​ថា​ជំងឺ​កូវីដ​១៩​បាន​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​មែន​ ប៉ុន្តែ​ចំនួន​លក់​រថយន្ត​អគ្គិសនី​របស់ Audi មាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់​សម្គាល់។

អំឡុង​ពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ​នេះ រថយន្ត​អគ្គិសនី e-tron អាច​លក់​ចេញ​បាន​ ១៧ ៦៤១​គ្រឿង​នៅ​ទូទាំង​សកលលោក ដែល​មាន​កំណើន​ ៨៦,៨% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ បន្ថែម​ពី​នេះ Audi e-tron គឺ​ជា​រថយន្ត SUV អគ្គិសនី​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប បើ​ធៀប​នឹង​ SUV អគ្គិសនី​ដទៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិន​តែ​ប៉ុណ្ណោះ​រថយន្ត​ Audi e-tron នេះ​ក៏​មាន​ចំនួន​លក់​ច្រើន​បើ​ធៀប​នឹង​​ចំនួន​លក់​សរុប​របស់ Audi តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​អ៊ីស្លង់​មាន​ចំណែក ៩៣%, ប្រទេស​ន័រវេស​មាន​ចំណែក​ ៩២%, ប្រភេទ​អ៊ីស្រាអែល​មាន ១៤% និង​ប្រទេស​ស៊ុយអែត​មាន​ ១២% ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម