ក្រុមការងាររបស់ Toyota ផលិតបាននូវរថយន្ត Toyota RAV4 តួវែងដែលមានតែមួយគ្រឿងក្នុងលោក និងជាស្នាដៃរបស់ក្រុមបុគ្គលិកចំនួន ២០០នាក់ ធ្វើនៅពេលទំនេរពីម៉ោងការងារ។
ការផលិតរថយន្ត RAV4 តួវែងនេះមិនមែនងាយនោះទេ ដោយគេត្រូវប្រើប្រាស់ពេលវេលាច្រើនក្នុងការកែច្នៃតួខ្លួនរថយន្ត SUV នេះ ដើម្បីប្រាកដថារថយន្តនេះអាចដំណើរការបានពេញលេញ មិនមែនសម្រាប់តែបង្ហាញនោះទេ។ រថយន្តនេះមានប្រវែងសរុបដល់ ៧,៩ម៉ែត្រ ដែលមើលទៅរូបរាងរបស់ហាក់ប្លែកខ្លាំង។
នៅផ្នែកខាងក្នុងនៃរថយន្តមិនមានកៅអីច្រើនលើសពីធម្មតានោះទេ ប៉ុន្តែនៅត្រង់ផ្នែកអ្នកដំណើរខាងក្រោយគឺមានទីធ្លាធំខ្លាំងសម្រាប់ដាក់ជើង និងអាចដាក់តុកាហ្វេបានមួយទៀតផងដែរ។ គួរបញ្ជាក់ថាបុគ្គលិក Toyota ដែលបានចូលរួមផលិតរថយន្តនេះ និយាយថាធ្វើឡើងសម្រាប់ជា Challenge (ការប្រកួតប្រជែង) មួយ មិនមានគោលបំណងថានឹងផលិតលក់លើទីផ្សារនោះទេ៕