បើតាមក្បួន Ford F-150 Raptor ឆ្នាំ២០២១ អាចនឹងមានតម្លៃប៉ុណ្ណេះ

បើ​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​បាន​គេ​ដឹង​ថា​រថយន្ត​ Ford F-150 ស៊េរី​ឆ្នាំ ២០២១ នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ស៊េរី​ឆ្នាំ​ ២០២០ ​ដូច​ជា​ Option Lariat, King Ranch, Platinum និង Limited នឹង​មាន​តម្លៃ​ថ្លៃ​លើស​មុន​ជា​មធ្យម ២ ៨០០​ដុល្លារ។

​ចំពោះ​រថយន្ត​ F-150 Raptor ជា​ធម្មតា​គឺ​វា​តែង​តែ​ស្ថិត​នៅ​ចន្លោះ Option King Ranch និង Platinum ដែល​មាន​ន័យ​ថា​ F-150 Raptorស៊េរី​ឆ្នាំ ២០២១ ​អាច​នឹង​មាន​តម្លៃ​ថ្លៃ​លើស​ស៊េរី​បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់ ៣​ពាន់​ដុល្លារ។ បើ​ដូច​នេះ​រថយន្ត F-150 Raptor ឆ្នាំ ២០២១ អាច​នឹង​មាន​តម្លៃ​ប្រមាណ ៥៦ ០០០​ដុល្លារ (មិន​ទាន់​គិត​ថ្លៃ​ដឹក​ជញ្ជូន)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិត​ថា​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​មុន​មែន ប៉ុន្តែ​គេ​រំពឹង​ថា​រថយន្ត F-150 Raptor ស៊េរី​ថ្មី នឹង​មាន​បន្ថែម​ចំណុច​ពិសេសៗ​ជា​ច្រើន​លើស​ស៊េរី​បច្ចុប្បន្ន ដើម្បី​មក​ប៉ះ​ប៉ូវ​ការ​ឡើង​ថ្លៃ​នេះ និង​ដើម្បី​ប្រកួត​ប្រជែង​នឹង​រថយន្ត Ram TRX ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម