Mercedes CLA ឆ្នាំ ២០២០ រូបរាងតូចច្រឡឹង រចនាកាន់តែស្ព័រ ទាក់ចិត្តយុវវ័យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្ត Sedan ស្ព័រ ម៉ូដែល CLA ស៊េរី​ឆ្នាំ ២០២០ ដោយបានរចនា​រូបរាង ព្រម​ទាំង ចង្កៀង​មុខ និង​ចង្កៀង​ក្រោយ​ថ្មី ជួយ​ឲ្យ​វា​មើល​ទៅ​កាន់​តែ​ស្ព័រ ស្រលូន និង​ប្រណីត​បំផុត។

CLA ស៊េរី​ថ្មី មាន​តួវែង​ជាង​មុន ៤៨ មីល្លីម៉ែត្រ , ទទឹង​ធំ​ជាង​មុន ៥៣ មីល្លីម៉ែទ្រ ហើយ​ទាប​ជាង​មុន ២ មីល្លីម៉ែត្រ។ ជា​លទ្ធផល វា​ផ្តល់​ឲ្យ​នូវ​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ​ជាង​មុន​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ផ្នែក​ខាង​ក្នុង​វិញ Mercedes CLA ស្រដៀង​ទៅ​នឹង ម៉ូដែល A Class ដែរ ដោយ​ការ​បំពាក់​អេក្រង់​កម្សាន្ត MBUX ភ្លោះ និង មុខងារ​ជំនួយ​ការ​បើកបរ​ថ្មី​ជា​ច្រើន។ ក្រៅ​ពី​នោះ ក៏​មាន​មុខងារ​ជាន់​ហ្វ្រាំង​បន្ទាន់, Lane-Keeping Assist និង Adaptive Cruise Control ផង​ដែរ។

Mercedes CLA ម៉ូដែល 250 ប្រើ​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ដែល​មានកម្លាំង​ ២២១ សេះ ហើយមាន​ជម្រើស​ប្រព័ន្ធ​បើកបរ​ប៉ុងមុខ និង​ប៉ុង​ពីរ ព្រម​ទាំង លេខដៃ និង​លេខ​អូតូ ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម