Toyota Vietnam បានប្រកាសចេញជាផ្លូវការពីការលក់រថយន្ត Toyota Hilux ស៊េរីឆ្នាំ ២០២១ ដែលនាំចូលពីប្រទេសថៃ មានចំនួនបួនប្រភេទ មានតម្លៃចាប់ពីប្រមាណ ២៧ ២០០ដុល្លារ។
រថយន្ត Toyota Hilux ស៊េរីថ្មីដែលលក់នៅវៀតណាម ចំនួនបួនប្រភេទមានតម្លៃដូចខាងក្រោម ៖
- 2.8 4×4 AT Adventure ៖ តម្លៃចន្លោះពីប្រមាណ ៣៩ ៥៥៥ ទៅ ៣៩ ៩០០ ដុល្លារ
- 2.4 4×4 MT ៖ តម្លៃចន្លោះពីប្រមាណ ៣៤ ៦១៦ ទៅ ៣៤ ៩៦២ ដុល្លារ
- 2.4 4×2 AT ៖ តម្លៃចន្លោះពីប្រមាណ ២៩ ២០០ ទៅ ២៩ ៥៤៧ ដុល្លារ
- 2.4 4×2 MT ៖ តម្លៃចន្លោះពីប្រមាណ ២៧ ២០២ ទៅ ២៧ ៥៤៨ ដុល្លារ
រថយន្តភីកអាប់ Hilux ស៊េរីថ្មីមានផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងមុខ និងខាងក្រោយមើលទៅកាន់តែទាន់សម័យជាងមុន ប៉ុន្តែមិនសូវជាខុសប្លែកពីស៊េរីមុនខ្លាំងប៉ុន្មាននោះទេ។ ចំណែកកាប៊ីនខាងក្នុង ទទួលបានការផ្លាស់ប្ដូរតិចតួចដែរ ជាពិសេសនៅត្រង់កុងទ័ររថយន្តតែម្តង៕