ជាការពិតណាស់ រថយន្ត Audi RS7 ស៊េរីចាស់ មិនអាចយកឈ្នះលើ Lamborghini Aventador បានឡើយ ប៉ុន្តែសម្រាប់ RS7 មួយនេះបានកែម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 ពីកម្លាំង ៥៥២សេះ ឡើងទៅដល់ ៧០០សេះឯណោះ។ ជាមួយគ្នានេះ វាប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD ដែលជួយឲ្យការបញ្ជូនកម្លាំងទៅកង់ទាំង៤ កាន់តែប្រសើរ។
ចំពោះរថយន្ត Lamborghini Aventador SV វិញ បំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 ដែលមានកម្លាំងរហូតដល់ទៅ ៧៣៩សេះ ប្រើប្រអប់លេខ ៧វគ្គ និងប៉ុងពីរដូចគ្នា។ វាអាចស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
បើនិយាយពីការប្រៀបធៀបទម្ងន់នៃរថយន្តទាំងពីរវិញ Aventador SV ស្រាលជាង RS7 ប្រហែល ១៨០គីឡូក្រាម ដូច្នេះវារៀងមានប្រៀបជាងបន្តិច។ ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖