Mercedes S-Class ស៊េរីឆ្នាំ ២០២១ មានមួយប្រភេទអាចសាកភ្លើងបាន

Mercedes-Benz បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​​កំពូល​ប្រណីត​ជំនាន់​ថ្មី S-Class ស៊េរី​ឆ្នាំ ២០២១ ដែល​វា​នឹង​មាន​​ដាក់​លក់​លើ​ទីផ្សារ​ជា​មួយ​ជម្រើស​ច្រើន​ប្រភេទ​ផ្សេង​គ្នា។ សម្រាប់​នៅ​អឺរ៉ុប​វា​មាន​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ S450, S500, S350d, S350d 4Matic និង​ S400d 4Matic ហើយ​និង​ម៉ាស៊ីន​សាំង​ S450 និង​ S500។

មាន​មួយ​ប្រភេទ​ដែល​គេ​មិន​សូវ​និយាយ​អំពី​វា​នោះ​គឺ Mercedes-Benz S580e ដែល​ជា​ប្រភេទ Plug-in Hybrid ដែល​នឹង​ដាក់​លក់​​​នៅ​ទីផ្សារ​អឺរ៉ុប។ រថយន្ត​ប្រភេទ​នេះ​មាន​ប្រើ​ម៉ាស៊ីន Turbocharged ចំណុះ ៣,០លីត្រ ៦​ស៊ីឡាំង ដូច​ម៉ាស៊ីន​លើ​ S500 ដែរ ប៉ុន្តែ​វា​ដំណើរ​ការ​រួម​គ្នា​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ​ទៀត ដែល​អាច​ផលិត​​កម្លាំង​បាន​សរុប ៥១០​សេះ។ ​រថយន្ត Mercedes-Benz S580e អាច​បើកបរ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ១០០​គីឡូម៉ែត្រ ​ពេល​ដែល​អាគុយ​វា​​សាក​ភ្លើង​ពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ Mercedes-Benz S580e នឹង​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ផ្សេង​ក្រៅ​ពី​ទីផ្សារ​អឺរ៉ុប​ឬ​​អត់​នោះ។ ប៉ុន្តែ​​អតិថិជន​រថយន្ត S-Class ​​ច្បាស់​ជា​ពេញ​ចិត្ត​នឹង​រថយន្ត​​ប្រណីត​ប្រភេទ Plug-in Hybrid នេះ ដោយ​សារ​មាន​កម្លាំង​ខ្លាំង សន្សំសំចៃ​ប្រេង និង​អាច​បើកបរ​ដោយ​ប្រើ​អគ្គិសនី​សុទ្ធ​បាន​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម