Land Rover ចេញឡាន Defender ប្រភេទថ្មីមួយ តម្លៃតែខ្ទង់ ៤ម៉ឺនដុល្លារ

Land Rover បានចាប់ផ្តើមពង្រីកត្រកូល Defender ជំនាន់ថ្មី ដោយបញ្ចេញម៉ូដែល Defender Hard Top LCV ថ្មី ដែលផលិតដោយផ្នែក Special Vehicle Operations (SVO) របស់ខ្លួនផ្ទាល់តែម្តង។

រថយន្ត Defender Hard Top LCV ឆ្នាំ២០២១ នេះ មានតួខ្លួន ២ប្រភេទ គឺ 90 (ទ្វារ២) និង 110 (ទ្វារ៤) ហើយមានតម្លៃចាប់ពី ៤៦ ៨០០ដុល្លារ និង ៥៦ ២០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Hard Top នេះ គឺជាឈ្មោះដែលត្រូវបាន Land Rover ប្រើក្នុងឆ្នាំ១៩៥០ សម្រាប់រថយន្ត Defender Series 1 របស់ពួកគេ ហើយវាគ្មានកៅអីជួរទី២ ឬទី៣ ឡើយ។

Defender Hard Top ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតទំហំ ៦ស៊ីឡាំង ជាច្រើនប្រភេទ ដូចជា D200 សម្រាប់តួខ្លួន 90 និង D250 និង D300 សម្រាប់តួខ្លួន 110៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម