Volkswagen ចេញឡាន Golf តួវែងឆ្នាំ២០២១ ថ្មី អាចអូសសណ្តោងបាន ២តោន

ស្ងាត់ៗ ក្រុមហ៊ុន Volkswagen បានបង្ហាញចេញនូវរថយន្ត Golf ស៊េរីឆ្នាំ២០២១ ចំនួន២ប្រភេទ គឺ Golf Variant និង Golf Alltrack។

Golf Variant

បើប្រៀបធៀបជាមួយរថយន្តបច្ចុប្បន្ន Golf Variant ថ្មីមានប្រវែង ៤,៦៣ម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ គឺ ២,៦៨ម៉ែត្រ ដែលមានន័យថាវាវែងជាងស៊េរីមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលទ្ធផល វាសល់កន្លែងអង្គុយកៅអីជួរទី២ វែងជាងមុន ១,៥អ៊ីញ ហើយឃ្លុបខាងក្រោយក៏ធំជាងមុន ពីមុន ៦០៥លីត្រ ឥឡូវ ៦១១លីត្រ ហើយឡើងដល់ ១ ៦៤២លីត្រ នៅពេលបត់កៅអីជួរទី២។ ​​Golf Variant​ នឹងផ្តល់ជម្រើសម៉ាស៊ីនដូច ប្រភេទ Golf Hatchback ធម្មតាដែរ ដោយក្នុងនោះមានទាំងម៉ាស៊ីនសាំង និងម៉ាស៊ូត។

Golf Alltrack

ដោយឡែក ចំពោះ Volkswagen Golf Alltrack ឆ្នាំ២០២១ វិញ មានរូបរាងស្រដៀងទៅនឹង Golf Variant ដែរ ប៉ុន្តែមានកម្ពស់ឈរផុតពីដីខ្ពស់ជាង ហើយប្រើប៉ុងពីរ 4Motion AWD មកស្តង់ដារតែម្តង។ Golf Alltrack នេះ អាចអូសសណ្តោងបានទម្ងន់រហូតដល់ទៅ ២តោនឯណោះ។

រថយន្ត Golf Variant និង Golf Alltrack នឹងចាប់ផ្តើមចេញលក់នៅចុងឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម