McLaren គិតចង់លក់ទីស្នាក់ងារខ្លួន តម្លៃ ២៥៦លានដុល្លារ

ក្រុមហ៊ុន​រថយន្ត​ McLaren កំពុង​តែ​ចង់​លក់​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង Woking ប្រទេស​អង់គ្លេស ជា​មួយ​ផែនការ​ទិញ​បង់​រំលស់​មក​វិញ ដើម្បី​ជួយ​សម្រួល​ដល់​ស្ថានភាព​លំបាក​​ដែល​ខ្លួន​ជួប​ប្រទះ​នា​ឆ្នាំ ២០២០​ នេះ។

ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​នេះ​អាច​លក់​ទីស្នាក់ការ​របស់​ខ្លួន​បាន​ក្នុង​តម្លៃ​ដល់ ២០០​លាន​ផោន ដែល​ស្មើ​នឹង​ប្រមាណ ២៥៦​ដុល្លារ ហើយ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​រើ​ចេញ​ពី​ទីស្នាក់ការ​នេះ​ឡើយ​ក្រោយ​ពី​ការ​លក់ ហើយ​ការ​លក់​គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្មីៗ​នេះ McLaren បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ចំណូល​ផ្នែក​យានយន្ត​របស់​ខ្លួន​មាន​ចំនួន​ប្រមាណ ១៨៣​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​រយៈពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ដែល​ធៀប​នឹង​ឆ្នាំ​ ២០១៩ ចំណូល ៦​ខែ​ដំបូង មាន​រហូត​ដល់​ប្រមាណ​ ៧៥៨​លាន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម