ចំនួនលក់របស់ Porsche នៅសហរដ្ឋអាមេរិកប្រចាំត្រីមាសទីបីមានភាពល្អប្រសើរជាងមុន ដោយមានកំណើន ៥% បើសិនធៀបនឹងត្រីមាសទីបីឆ្នាំ ២០១៩។ ប៉ុន្តែគេចាប់អារម្មណ៍ខ្លាំងលើចំនួនលក់រថយន្តអគ្គិសនី Taycan។
Porsche អាចលក់រថយន្ត Taycan បានចំនួន ១ ៨៥៨គ្រឿង នៅក្នុងត្រីមាសទីបី ដែលជិតស្មើនឹង ១២% នៃចំនួនលក់សរុប។ វាបានក្លាយជារថយន្តលក់ដាច់ជាងគេរបស់ Porsche លំដាប់ទីបី នៅពីក្រោយ Macan និង Cayenne។
ក្រោយពីចេញលក់បានរយៈពេល ៣ត្រីមាស រថយន្ត Taycan អាចលក់ចេញបាន ២ ៨៩៧គ្រឿង ដែលស្មើនឹងប្រមាណ ៧,៣% នៃចំនួនលក់សរុបរបស់ Porsche។ ប្រសិនបើត្រីមាសបន្ទាប់ Taycan នៅមានចំនួនលក់ល្អបន្តទៀត នោះនៅពេញមួយឆ្នាំ ២០២០ នេះ វាអាចនឹងមានចំណែក ១០% នៃចំនួនលក់សរុប៕