Jaguar សម្រេចផ្តាច់ជីវិតឡាន ២ម៉ូដែល នៅទីផ្សារអាមេរិក

ក្រុមហ៊ុន Jaguar បានបញ្ជាក់ហើយថា ២០២០ នឹងជាឆ្នាំចុងក្រោយបង្អស់នៃរថយន្ត XE Sedan សម្រាប់ទីផ្សារអាមេរិក ស្របពេលដែលក្រុមហ៊ុនរថយន្តអង់គ្លេសមួយនេះ កំពុងតែរៀបចំឡើងវិញនូវត្រកូលរថយន្តរបស់ខ្លួន ដើម្បីឲ្យត្រូវតាមតម្រូវការលើទីផ្សារអាមេរិក។

ដើម្បីបំពេញបន្លោះប្រហោងនេះ Jaguar នឹងទម្លាក់តម្លៃរថយន្ត XF Sedan ឆ្នាំ២០២១ មកសល់ត្រឹមចាប់ពី ៤៣ ៩៩៥ដុល្លារ សម្រាប់ប្រភេទ Base Model ម៉ូដែល (P250S)។ Jaguar ក៏បន្ថែមទៀតថា រថយន្ត XE Sedan ឆ្នាំ២០២០ ដែលនៅសល់ ក៏នឹងដាក់លក់ក្នុងតម្លៃចាប់ពី ៤៣ ៩៩៥ដុល្លារដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ Jaguar ក៏នឹងឈប់លក់រថយន្ត XF Sportbrake ដែរសម្រាប់ឆ្នាំ២០២១ ពោលគឺទុកតែ XF Sedan ប៉ុណ្ណោះសម្រាប់ទីផ្សារអាមេរិក។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ Jaguar មានលក់រថយន្ត SUV ជាច្រើនម៉ូដែល ដូចជា F-Pace តម្លៃចាប់ពី ៤៩ ៩៩៥ដុល្លារ, I-Pace ដំណើរការដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣៨០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង និង E-Pace ដែលជា SUV មានតម្លៃថោកបំផុតរបស់ខ្លួន ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម