ឡាន Tesla បង្ហោះទៅអាវកាស ពេលនេះដល់ណាហើយ?

រថយន្ត Tesla Roadster ជំនាន់ទី១ ដែលលោក Elon Musk បានបាញ់បង្ហោះតាមផ្ការណបទៅអាវកាស កាលពី ២ឆ្នាំកន្លះមុន ពេលនេះបានហោះទៅដល់ក្បែរភពអង្គារហើយ។

ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា រថយន្ត Roadster និងអ្នកដំណើរ Starman ដែលបានពាក់អាវគំរូរបស់ SpaceX បានធ្វើដំណើរដល់ក្បែរភពអង្គារហើយ គិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ ទោះជាយ៉ាងណា រថយន្ត Tesla Roadster នោះមិនទាន់បានប៉ះដីភពអង្គារឡើយ ព្រោះតែវាកំពុងស្ថិតនៅចម្ងាយប្រហែល ៥លានម៉ាយ៍ ឬ ៨លានគីឡូម៉ែត្រ ពីភពអង្គារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតរហូតមកទល់ពេលនេះ Starman និង Tesla Roadster ស្ថិតនៅជិតភពអង្គារជាងភពផែនដី ព្រោះឥឡូវនេះបើគិតទៅ វាស្ថិតនៅចម្ងាយ ៣៧លានម៉ាយ៍ ឬ ៥៩លានគីឡូម៉ែត្រពីភពផែនដី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម