ក្រុមហ៊ុនជំនាញខាងផ្នែកម៉ាកយីហោឈ្មោះ Interbrand បានបង្ហាញចេញម៉ាកយីហោមានតម្លៃជាងគេទាំង ១០០ក្នុងលោកប្រចាំឆ្នាំ ២០២០ ដែលបានកំណត់តម្លៃដោយផ្អែកលើលទ្ធផលហិរញ្ញវត្ថុ, ការប្រកួតប្រជែង និងសមត្ថភាពក្នុងការបង្កើតអតិថិជនស្ម័គ្រស្មោះផងដែរ។
ក្នុងចំណោមម៉ាកយីហោទាំង ១០០ មានចំនួន ១៥ជាម៉ាកយីហោក្រុមហ៊ុនដែលប្រកបអាជីវកម្មផ្នែកយានយន្ត ដែលមានដូចជាតទៅនេះ ៖
១. Toyota ៖ តម្លៃ ៥១,៥៩ពាន់លានដុល្លារ (លេខ ៧)
២. Mercedes-Benz ៖ តម្លៃ ៤៩,២៦ពាន់លានដុល្លារ (លេខ ៨)
៣. BMW ៖ តម្លៃ ៣៩,៧៥ពាន់លានដុល្លារ (លេខ ១១)
៤. Honda ៖ តម្លៃ ២១,៦៩ពាន់លានដុល្លារ (លេខ ២០)
៥. Hyundai ៖ តម្លៃ ១៤,២៩ពាន់លានដុល្លារ (លេខ ៣៦)
៦. Tesla ៖ តម្លៃ ១២,៧៨ពាន់លានដុល្លារ (លេខ ៤០)
៧. Ford ៖ ១២,៥៦ពាន់លានដុល្លារ (លេខ ៤២)
៨. Audi ៖ ១២,៤២ពាន់លានដុល្លារ (លេខ ៤៤)
៩. Volkswagen ៖ ១២,២៦ពាន់លានដុល្លារ (លេខ ៤៧)
១០. Porsche ៖ ១១,៣០ពាន់លានដុល្លារ (លេខ ៥៥)
១១. Nissan ៖ ១០,៥៥ពាន់លានដុល្លារ (លេខ ៥៩)
១២. Ferrari ៖ ៦,៣៧ពាន់លានដុល្លារ (លេខ ៧៩)
១៣, Kia ៖ ៥,៨៣ពាន់លានដុល្លារ (លេខ ៨៦)
១៤, Land Rover ៖ ៥,០៧ពាន់លានដុល្លារ (លេខ ៩៣)
១៥. Mini ៖ ៤,៩៦ពាន់លានដុល្លារ( លេខ ៩៥)