រថយន្ត Hummer EV ស៊េរីឆ្នាំ ២០២២ គឺជាបង្ហាញវត្តមានជាថ្មីម្ដងទៀតនៃរថយន្ត Hummer ក្រោយពីបានបាត់ស្រមោលតាំងពីឆ្នាំ ២០១០ មក ជាមួយរថយន្ត Hummer H3T ស៊េរីឆ្នាំ ២០០៩។ តទៅនេះគឺជារូបភាពប្រៀបធៀបរូបរាងរថយន្តទាំងពីរម៉ូដែល ថាមានលក្ខណៈខុសគ្នាកម្រិតណា!
រថយន្ត Hummer EV មានប្រវែងសរុប ៥៥០៦ម.ម ដែលប្រៀបនឹង H3T មានប្រវែងសរុប ៥៤០៣ម.ម។ ចំពោះទទឹង និងកម្ពស់របស់ Hummer EV គឺមានប្រវែង ២២០២ម.ម និង ២០៦០ម.ម ខណៈដែលរថយន្ត H3T មានទទឹង ១៩០៥ម.ម និងកម្ពស់ ១៨៣១ម.ម។
ក្រៅពីមានរូបរាងខុសគ្នាទាំងស្រុងហើយនោះ បច្ចេកវិទ្យារថយន្តទាំងពីរក៏ខុសគ្នាខ្លាំងណាស់ដែរ ដោយសាររថយន្ត Hummer EV ប្រៀបដូចជារថយន្តអគ្គិសនីមួយយ៉ាងអ៊ីចឹង។ Hummer EV បំពាក់ម៉ូទ័រដែលមានកម្លាំង ១០០០សេះ ខណៈរថយន្ត H3T បំពាក់ម៉ាស៊ីន ៥,៣លីត្រ ៨ស៊ីឡាំង កម្លាំង ៣០០សេះ៕