Toyota នឹងចេញលក់ឡាន Sienna ប្រើ Hybrid ថ្មី ជិះ១០០គ.ម៉ ស៊ីតែ៦លីត្រ

Toyota នឹងចេញលក់រថយន្ត Sienna Hybrid ស៊េរីឆ្នាំ២០២១ របស់ខ្លួន នៅក្នុងខែវិច្ឆិកាខាងមុខនេះ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមានរហូតដល់ទៅ ៥ម៉ូដែល គឺ LE, XLE, XSE, Limited និង Platinum ហើយមានទាំងជម្រើស ៨កៅអី និង ៧កៅ។

ចំពោះតម្លៃរបស់វាគឺចាប់ពី ៣៤ ៤៦០ដុល្លារ ដល់ ៤៩ ៩០០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ FWD និងចាប់ពី ៣៦ ៤៦០ដុល្លារ ដល់ ៥០ ៤៦០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទវ៉ែន Sienna Hybrid នេះ នឹងបំពាក់ម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ DOHC ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ បង្កើតកម្លាំងសរុបបាន ២៤៣សេះ។ វាមានកម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រ/១០០គីឡូម៉ែត្រ។

ប្រព័ន្ធ Safety Sense 2.0 ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមាន មុខងារ automatic high beams, road sign assist, lane trace assist, lane departure alert with steering assist, pre-collision system with pedestrian detection និង dynamic radar cruise control៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម