រូបរាងរថយន្ត BMW iNext ត្រូវបានគេលួចថតបានជាញឹកញាប់នៅពេលវាបើកបរសាកល្បងលើដងផ្លូវ ហើយពេលនេះ BMW បានប្រាប់ឲ្យដឹងថារថយន្ត SUV អគ្គិសនីថ្មីនេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា។
រូបភាពដែលគេលួចថតនាពេលកន្លងមក បានបង្ហាញរថយន្ត iNext គឺមានប្រើប្រាស់រចនាបថផ្ទាំងប៉ាណាខាងមុខដូចគ្នានឹងនៅលើរថយន្ត 4-Series ស៊េរីថ្មីអ៊ីចឹងដែរ។ ក្រៅពីរថយន្ត iNext នេះដែរ BMW នឹងបង្ហាញចេញនូវផលិតផលថ្មីចំនួនពីរទៀត ដែលមិនទាន់ដឹងច្បាស់នៅឡើយថាជាផលិតផលអ្វី។
បើតាមការចុះផ្សាយរបស់ BMW Blog បានឲ្យដឹងថារថយន្ត iNext នឹងអាចបើកបរបានរយៈចម្ងាយចន្លោះពី ៦០០គ.ម ទៅ ៦២០គ.ម សម្រាប់ការសាកបំពេញម្ដងៗ។ ចម្ងាយនេះគឺតិចជាងការរំពឹងទុកពីមុន ប៉ុន្តែវានៅបានឆ្ងាយជាងរថយន្ត Tesla Model X Long Range Plus៕