Nissan Maxima ឆ្នាំ២០២១ ចេញលក់ផ្លូវការ តម្លៃតែជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានប្រកាសតម្លៃនៃរថយន្ត Maxima ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយក្នុងនោះក៏បានបន្ថែមម៉ូដែល 40th Anniversary Edition ផងដែរ។

រថយន្ត Nissan Maxima ចែកចេញជា ៤ ម៉ូដែល គឺ SV តម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ, SR តម្លៃចាប់ពី ៤២ ១៥០ដុល្លារ, Platinum តម្លៃចាប់ពី ៤២ ២២០ដុល្លារ និង 40th Anniversary តម្លៃចាប់ពី ៤៤ ៣៤៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូដែលពិសេស Maxima 40th Anniversaryបានអាប់ដេតលើផ្នែកខាងក្រៅ និងខាងក្នុង ដូចជា ប្រើពណ៌ប្រផេះ Ruby Slate Gray Pearl ជាមួយដំបូលពណ៌ខ្មៅ, យ៉ាន់ Alloy ពណ៌ខ្មៅ ទំហំ១៩អ៊ីញ និង តុបតែងបន្ថែមពណ៌ខ្មៅលើផ្នែកមួយចំនួនផងដែរ។ ចំណែកឯផ្នែកខាងក្នុង វាបានរំលេចទៅដោយថ្នេរដេរពណ៌ក្រហម ហើយកៅអីខាងក្រោយមានមុខងារកម្តៅ ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Sedan មួយនេះនៅតែបន្តប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ប្រអប់លេខអូតូ Xtronic CVT ក៏ដូចជាប៉ុងមួយវិលកង់មុខដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម