ទំនើបបែបនេះទើប Genesis G80 ឆ្នាំ២០២១ ហ៊ានលក់នៅប្រទេសមួយ តម្លៃ៦ម៉ឺនដុល្លារ

រថយន្ត Genesis G80 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងតម្លៃចាប់ពី ៨៤ ៩០០ដុល្លារអូស្ត្រាលី ឬប្រហែលខ្ទង់ ៦០ ០០០ដុល្លារអាមេរិក។

រថយន្ត Sedan ប្រណីតរបស់កូរ៉េនេះនឹងចែកចេញជា ២ ម៉ូដែល គឺ G80 2.5T និង G80 3.5T។ G80 2.5T បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

G80 2.5T មានបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញមកស្តង់ ជាមួយនឹងដំបូល Panoramic Sunroof, ឃ្លុបក្រោយអូតូ, ពូកស្បែក, អេក្រង់កម្សាន្ត Touchscreen ១៤,៥អ៊ីញ ព្រមទាំងបច្ចេកវិទ្យា Genesis Active Safety Control ដែលក្នុងនោះរួមមានមុខងារ Forward Collision-Avoidance Assist system, Driver Attention Warning, Blind-Spot Collision Avoidance-Assist, Smart Cruise Control with Stop & Go និង Surround View Monitor with 3D Function។

ដោយឡែកចំពោះ G80 3.5T វិញបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ AWD។ វាបន្ថែមមុខងារស្តង់ដារ ដូចជា Genesis Adaptive Control Suspension ជាមួយ Advanced Road Preview ក៏ដូចជាបំពាក់យ៉ាន់ទំហំ ២០អ៊ីញទៀតផង។

ក្រៅពីនោះ 2.5T និង 3.5T មានបំពាក់កុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣តំបន់, ទ្វារបឺត, កៅអីអ្នកដំណើរអាសារ៉េបាន ១៨ទិស ហើយមានមុខងារម៉ាស្សាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម