Volvo បានបញ្ចេញលក់រថយន្ត XC40 Recharge T5 ស៊េរីឆ្នាំ ២០២០ នៅលើទីផ្សារអាស៊ីអាគ្នេយ៍ជាលើកដំបូង ដោយដាក់លក់នៅប្រទេសថៃ។
រថយន្ត Volvo XC40 Recharge T5 ស៊េរីឆ្នាំ ២០២០ គឺមានប្រើប្រាស់ម៉ាស៊ីន ១,៥លីត្រ ៣ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ១៧៨សេះ។ វាក៏មានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួនមួយដែលអាចផលិតកម្លាំងបាន ៨១សេះ សរុបទៅផលិតកម្លាំងបាន ២៥៨សេះ។
រថយន្តនេះអាចស្ទុះពី ០-១០០គ.ម/ម៉ ដោយប្រើពេល ៧,៣វិនាទី និងមានល្បឿនអតិបរមា ១៨០គ.ម/ម៉។ គួរដឹងថាអាគុយដែលផ្ទុកថាមពល ១០,៧kWh ដែលមានលើរថយន្តនេះ អាចឲ្យវាបើកបរដោយប្រើកម្លាំងអគ្គិសនីសុទ្ធបានចម្ងាយ ៤៤គីឡូម៉ែត្រ ហើយរថយន្តនេះស៊ីប្រេងជាមធ្យមត្រឹម ២,៣លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គ.ម។
នៅទីផ្សារប្រទេសថៃ រថយន្ត Volvo XC40 Recharge T5 ស៊េរីឆ្នាំ ២០២០ គឺមានតម្លៃចាប់ពី ២,០៩លានបាត ដែលស្មើនឹងប្រមាណ ៦៨ ៤៣៤ដុល្លារ៕